GuidePedia

0
ក្រុម​វាយ​តឺ​ន្នី​ស​អង់គ្លេស​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Davis Cup ជា​លើកដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​៣៤​ឆ្នាំ ក្រោយពី​យកឈ្នះ​ក្រុម​បារាំង កាលពី​ថ្ងៃអាទិត្យ នៅ​ទីក្រុង​ឡុង​ដ៏។


កីឡាករ Andy Mu rray បាន​យក ឈ្នះ​កីឡាករ​បារាំង Gilles Simon ដែល​ជា​គូប្រកួត​ចុងក្រោយ​ដោយ​លទ្ធផល​៣​សិត​ទល់​១ 4-6, 7-6(5), 6-3 និង 6-0​។ លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​តឺ​ន្នី​ស​អង់គ្លេស​ឈាន​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Davis Cup ជា​លើកដំបូង​ក្នុង​រយៈពេល ៣៤ ឆ្នាំ ពោល​គឺ​ឆ្នាំ​ចុងក្រោយ​បំផុត​ដែល​អង់គ្លេស​ធ្វើបាន​តាំងពី​ឆ្នាំ១៩៨១។

ដោយឡែក សំរាប់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​នេះ អង់គ្លេស​នឹង​ត្រូវ​ជួប​អូស្ត្រាលី​នៅ​ខែកញ្ញា​ខាងមុខ។


គួរ​រំលឹក​ថា ក្រុម​អូស្ត្រាលី​ឡើង​មក​ប៉ះ​ជាមួយ​ក្រុម​អង់គ្លេស បន្ទាប់ពី​ជ័យជំនះ​របស់​ពួកគេ​លើ​ក្រុម​កា​ហ្សា​ក់​ស្ថាន​។ រីឯ​វគ្គ​បួន​ក្រុម​ចុងក្រោយ​មួយគូ​ទៀត គឺ​កា​ជួបគ្នា​រវាង​ក្រុម​អា​ហ្ស​ង់​ទីន និង​ក្រុម​បែលហ្ស៊ិក​៕

Post a Comment

 
Top