GuidePedia

0
ក្លឹបតោខៀវ​ Chelsea បានធ្លាប់ធ្វើការដេញថ្លៃកីឡាករខ្សែការពារ របស់មិត្ដជិខាងក្នុង League តែមួយគឺក្លឹប Everton រួចម្ដងហើយ ក្នុងតម្លៃខ្លួន ត្រឹមតែ ២០ លានផោន ប៉ុន្ដែត្រូវបានគេធ្វើ​ការបដិសេធច្រានចោល មិនព្រមទទួល។


លោក Jose Mourinho បានប្រាប់ទៅអ្នកសារព័ត៌មានថា លោក​ នៅតែមានទំនុកចិត្ដថា នឹងអាច ទិញ​យក​ខ្សែការពារ Everton ឈ្មោះថា John Stones ម្នាក់នេះឲ្យបានបើទោះបីជាក្រុមធ្លាប់ត្រូវបានបដិ​សេធ​នូវ សំណើរ​លើកដំបូងក៏ដោយមែន។ ហើយម្យ៉ាងវិញ​ទៀត ចំពោះ គោលបំណងទិញយក ខ្សែការពារ រូបនេះ លោក បានពិភាក្សាជាមួយ កីឡាករក្នុងក្រុមផងដែរ គឺ John Terry ដើម្បីសម្រេចចិត្ដ ។

Chelsea ទំនងជាមានភាពខ្មាស់អៀន​នឹងលទ្ធផលជើងទី១ ហើយ ដែលក្រុមត្រួវ លោក Roberto Martinez ជាប្រធានក្លឹប Everton ធ្វើការរិះគន់ពី ការឲ្យ តម្លៃទីផ្សារកីឡាករ ខ្សែការពាររបស់គេ ត្រឹមតែ ២០ ​លានផោន ខណៈដែលក្លឹប បានដាក់តម្លៃរហូតដល់ទៅ ៣០​លានផោន ។

ដូច្នេះហើយ រហូតមក​ទល់ពេលនេះ លោក Jose Mourinho មានបំណងចង់ ដាក់បន្ថែម កញ្ចប់​ចរិការរហូតដល់ទៅ ២៦លាន​ផោន ​ដើម្បីដេញយកខ្សែការពារ រូបនេះ ប៉ុន្ដែនៅមិនទាន់ ច្បាស់នៅឡើយទេ​ ថាតើ ៣០ លានផោន អាច ចុះមកសល់ត្រឹមតែ ២៦​លានផោន​តាមសំណើររបស់លោក Jose Mourinho។

Post a Comment

 
Top