GuidePedia

0
ក្រុម Reading ដែលលេង​ក្នុងក្រប​ខ័ណ្ឌ Championship របស់​អង់​គ្លេស នឹង​ចាត់​ទុក​ថា ការ​ជួប​​ជា​មួយនឹង​ក្រុម​តា​រា​ឆ្នើម​របស់​ថៃ (Thailand All-Stars) នៅ​រាត្រីនេះ គឺ​ជា​ការ​ប្រកួត​​ដ៏​ស្វិត​ស្វាញ​មួយ​។ នេះ​បើ​យោង​ទៅ​តាមការ​បញ្ជាក់​​កាល​ពី​ថ្ងៃ​ម្សិលមិញ​របស់​​លោក Steve Clarke ដែលជា​គ្រូ​​បង្វឹក​។


ការ​ប្រកួតមិត្ត​ភាព​មួយ​នេះ នឹង​ត្រូវ​រៀប​ចំ​ឡើងនៅ​កីឡ​ដ្ឋាន Supachalasai ហើយ​និង​ត្រូវ​ចាប់​ផ្តើមនៅ​​ម៉ោង​៧​យប់​។ លោក Clarke បាន​ឲ្យ​ដឹង​ថា៖ «យើង​សង្ឃឹម​ថា ពេល​វេលា​របស់​យើង​នៅ​ទីនេះ​នឹង​​ជួយ​ឲ្យក្រុម Reading ស្ថិតក្នុង​ទម្រង់លេង​​ដ៏ល្អក្នុង​រដូវកាល​នា​ពេល​ខាងមុខនេះ​ក្នុងក្រប​ខ័ណ្ឌ League Championship​»។

Reading បាន​ឈាន​ទៅ​ប្រកួតដ​ណ្តើម​បាន FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​រដូវកាលមុន ប៉ុន្តែ បាន​​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុងក្រប​ខ័ណ្ឌ Championship ក្រោយ​ពី​បាន​បញ្ចប់ក្នុង​ចំណាត់​ថ្នាក់​លេខ​១៩​ក្នុង​ចំណោម​ក្រុម​​ចំនួន​២៤​។

លោក Clarke បាន​ទទួល​ស្គាល់​ថា វា​នឹង​​មានភាព​ងាយ​ស្រួល​នោះ​​ឡើយ​សម្រាប់​ក្រុម​របស់​លោក​​ក្នុង​ការ​ជួប​ក្រុមម្ចាស់ផ្ទះ​​​មួយនេះក្រោម​អាកាស​ធាតុ​ក្តៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ លោក​បាន​ចាត់​ទុក​ថា នេះ​ជា​ការ​ប្រកួត​ដ៏​​សំខាន់មួយ​។ គ្រូ​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ថា៖ «វា​មាន​អាកាស​ធាតុក្តៅ និង​សើម ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​បែក​ញើស​។ ប៉ុន្តែ នេះ​ជា​ការ​ប្រជែង​មួយ​​។

យើង​ប្រហែល​ជា​មិន​អាច​ដឹង​ពីកម្រិត​លេង​របស់​គូ​ប្រកួត​​របស់​យើង​ឡើយ ប៉ុន្តែ ពួក​គេ​នឹង​ផ្តល់​ភាព​ស្វិត​ស្វាញ​សម្រាប់​យើង​»​។ លោក Clarke បាន​បន្ថែម​ទៀត​ថា៖ «ក្រុម​ដែល​យើង​លេង​ជា​មួយនឹង​មាន​កីឡាករ​មក​ពី​ក្រុម​អាយុក្រោម​២៣​ឆ្នាំ​ជា​ច្រើន​។


Chelsea បាន​មក​ទីនេះ​កាល​ពី​​ខែ​ឧស​ភា ហើយ​ពួក​គេ​បាន​ឈ្នះ​ត្រឹម​តែ​លទ្ធ​ផល ១-០ ប៉ុណ្ណោះ​។ លទ្ធ​ផល​នេះ​អាច​ប្រាប់​អ្នកអំពី​កម្រិត​លេងនៃ​កីឡា​បាល់​ទាត់​នៅ​ទីនេះ​។ ខ្ញុំ​គិត​ថា វា​នឹង​​ក្លាយ​ជា​ការ​ប្រកួត​ដ៏លំ​បាក​មួយ​»​៕

Post a Comment

 
Top