កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជន និងកីឡា និង ជាប្រធានសហ ព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា អម ដំណើរដោយលោក លី ឆេង ទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី ប្រធាន សមាគមគ្រឹះស្ថានឧត្តមសិក្សា និងជាអគ្គនាយកប៊ែលធីគ្រុប បានជួបសំណេះសំណាល ជា មួយក្រុមកីឡាករ-កីឡាការិនី សិស្សនិស្សិតកម្ពុជា នៅទីក្រុង GWANGJU សាធារណរដ្ឋកូរ៉េខាងត្បូង ។
តាមសម្តីលោក ជាប រតនា ដែលបានរាយការណ៍ពីកូរ៉េឲ្យដឹងថា ក្នុងពិធីសំណេះសំណាលនេះ លោកបានផ្តាំផ្ញើឱ្យក្រុម កីឡាករ-កីឡាការិនី សិស្ស-និស្សិតរបស់ កម្ពុជាត្រូវសាមគ្គីគ្នាជាក្រុម និងប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្ត ហ្វឹកហាត់ ដើម្បីទទួលបានសមិទ្ធផលខ្ពស់ និងទទួលបានជោគជ័យក្នុងការប្រកួត កីឡាសាកល វិទ្យាល័យថ្នាក់ពិភពលោកលើកទី ២៨ ឆ្នាំ២០១៥ នៅទីក្រុង GWANGJU សាធារណរដ្ឋកូរ៉េ ជូនជាតិ មាតុភូមិកម្ពុជា ។ ព្រឹត្តិការណ៍នេះមានសារៈ សំខាន់ណាស់ សម្រាប់ប្អូនជាកីឡាករ-កីឡាការិនីដែលជាផ្លូវ និងជាស្ពានមួយចម្លងទៅរកអនាគតភ្លឺស្វាង ។
នៅក្នុងឱកាសនេះផងដែរលោក លី ឆេង បានផ្តល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រដល់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី សិស្ស-និស្សិតរយៈពេល៤ឆ្នាំ សិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិទៀតផង ៕

Post a Comment