GuidePedia

0
អតីតថ្នាក់ដឹកនាំ Real Madrid គឹលោក Ramon Calderon បានអះអាងទាំងតឹងសរសៃករ​ថា ខ្សែការពារ Real Madrid ពិតជាចង់ចាកចេញពី ក្រុមយ៉ាងឆាប់ រហ័ស ចូលទៅកាន់ Man United មែន ខណៈដែលនេះ​ជា​គោលដៅ តែមួយគត់របស់កីឡាករ ។


គ្រប់គ្នាបានដឹងឮរួចមកហើយថា Sergio Ramos កំពុងតែជ្រួលច្របល់នៅមិនស្ងៀម ចង់ចាកចេញពី Real Madrid ក្នុងរដូវកាលថ្មីនេះតែម្ដង ដោយក្រុម Man United គឺជាគោលដៅតែមួយគត់របស់ កីឡាករ។ Man United បានដាក់តម្លៃដេញថ្លៃកីឡាករ Sergio Ramos ត្រឹមតែ ២៨ លានផោនតែប៉ុណ្ណោះ ខណៈដែល ក្រុមរបស់ខ្លួនប្រកាសជាសារធារណៈរហូតទៅដល់ ជាង ៦០ លានផោន។

លោក Ramon Calderon បានថ្លែងថា Sergio Ramos បានប្រាប់ដំណឹងនេះទៅកាន់អ្នកគ្រប់គ្រងទូទៅទាំងអស់ របស់ក្រុម ថារូបគាត់ពិតជាមានបំណង ចង់ ផ្ទេរពីទីនេះ ទៅ កាន់ Man United ។


ស្របគ្នាក្នុងករណីនេះផងដែរ ក៏មានការ​សង្ស័យចំពោះចំនុចខ្លះ ដែលទាក់ទងនឹង កិច្ចចរចារបស់ក្រុមនឹងកីឡាករ នាថ្ងៃអនាគត ប៉ុន្ដែ​ប្រជាមិនអាចនោះទេ ។ Sergio Ramos មានប្រវត្ដិផ្ទេរចេញពី ក្រុម Sevilla របស់អេស្ប៉ាញ ក្នុងតម្លៃខ្លួនត្រឹមតែ ២៧ លានយូរ៉ូ កាលពីឆ្នាំ ២០០៥ ។​

Post a Comment

 
Top