GuidePedia

0
ថ្នាក់ដឹកនាំក្រុម​​ Chelsea លោក​ Joses Mourinho បានប្រកាសជាសារធារណៈជាមុន​ឲ្យហើយ​សម្រាប់ ជាដំណឹងដល់បណ្ដាក្រុមទាំងឡាយណាដែល​មាន បំណងចង់ ចរចារទីផ្សារផ្ទេរចេញ​កីឡាករ Loïc Rémy សម្រាប់រដូកាលខាងមុខ ។


លោក​ Joses Mourinho បានប្រកាសថា សម្រាប់ទីផ្សារកីឡាករ Loïc Rémy ក្រុមនឹងមិនអនុញាតផ្ទេរចេញក្នុងតម្លៃ ១៥​លានផោនដូចមុននោះទេ​ បើទោះ បីជា​តំណែងមួយត្រូវមានអ្នកចូលរួមមកប្រជែងក៏ដោយ ។

លោក​ Joses Mourinho ដឹងថា​មានបណ្ដាក្រុមជាច្រើនក្នងទឹកដីអង់គ្លេសកំពុងតែមានទំ​នាក់​ទំនងជាមួយកីឡាករ ដែលមានដូចជា​ Crystal Palace, Swansea និង West Ham ពីព្រោះពួកគេយល់ថា​នាពេល Chelsea សម្រេចផ្ទេរជើង Falcao ពី Man United​ ជាផ្លូវការហើយនោះ តំណែង ខ្សែប្រយុទ្ធនឹង​មានពេលវេលា ឲ្យ កីឡាករទំនេរច្រើន។

Loïc Rémy ត្រូវបាន Chelsea ផ្ទេរចេញពី Newcastle United កាលពីឆ្នាំ ២០១៤ ក្នុងម្លៃខ្លួនត្រឹមតែ ១០ លានផោនតែប៉ុណ្ណោះ។ ហើយកីឡាករ បានជួយឲ្យ ក្រុម អាចដណ្ដើមពានរង្វាន់ Premier League ក្នុង​រដូវកាលនេះផងដែរ។

Post a Comment

 
Top