GuidePedia

0
កាល​ពី​ពេល​ថ្មីៗ​នេះ​ គណនី ​YouTube ​ផ្លូវការ​របស់​ Coca-Cola​ បាន​បញ្ចេញ​វីដេអូ​មួយ​ បង្ហាញ​ពី​តារា​បាល់ទាត់​ដ៏​ល្បី​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ និង​ត្រូវជា​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ Manchester United​, Angel Di Maria​ ​បាន​ចេញ​ថ្វី​ជើង​ក្នុង​វីដេអូ​ពាណិជ្ជកម្ម​ថ្មី​មួយ​ឲ្យ​ ​​Coca-Cola​។ ​


ក្នុង​វីដេអូ​នេះ​ ប្រហែល​ជា​ត្រូវ​បាន​ថត​នៅ​អំឡុង​ពេល​ការប្រកួត​ក្របខណ្ឌ​ Copa America​ ដោយ​ពេល​នោះ​ Di Maria ​បាន​ពាក់​អាវ​ជម្រើស​ជាតិ​អាហ្សង់ទីន​ ក្នុង​ពាណិជ្ជកម្ម​នេះ។​ ទន្ទឹមគ្នា​នេះ​ អ្វី​ដែល​ផ្ដោត​សំខាន់​ខ្លាំង​នៅ​ក្នុង​វីដេអូ​ គឺ​ចង់​បង្ហាញ​ប្រិយមិត្ត​ឲ្យ​បាន​យល់​ ពី​វិធី​ដែល​ Di Maria​ ធ្វើ​ការ​ទាត់បាល់​ខ្វែង​ជើង​ (Rabona)។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ វីដេអូ​នេះ​បាន​បញ្ចេញ​ស្រប​ពេល​គ្នា​ជាមួយ​ ក្រុម​អាហ្សង់ទីន​បាន​យក​ឈ្នះ​ ប៉ារ៉ាហ្គាយ​ក្នុង​លទ្ធផល​៦​ទល់​នឹង​១​ ហើយ​ Di Maria​ ក៏​នឹង​ត្រូវ​ជួយ​ក្រុម​បន្តទៀត​ ពេល​ប៉ះ​ជាមួយ​ឈីលី​នៅ​ថ្ងៃ​ទី៤​ ខែ​កក្កដា​ខាង​មុខ​នេះ។​ ខាងក្រោម​នេះ​ជា​វីដេអូ​ ដូច្នេះ​សូម​ទស្សនា​ទាំងអស់​គ្នា។​

Post a Comment

 
Top