GuidePedia

0
សម្រាប់​ការ​ប្រកួត​៣​គូ​មុន​​​គេ​នៅ​​​ថ្ងៃ​នេះ នៃ​​យុទ្ធនាការ​លីក​បាល់ទាត់​កម្ពុជាឆ្នាំ​២០១៥​ នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​ទន្លេ​បាទី​ក្រុម​បៀល​ប្រាយ​ទទួល​បាន​៣​ពិន្ទុ បន្ទាប់​ពី​លត់​ក្រុម​អាស៊ីអឺរ៉ុប​ដោយ​លទ្ធផល ៧-២។


ចំណែក​នៅ​ទី​លាន​ស្តាត​ចាស់​វិញ​ ក្រុម​ម្ចាស់​ផ្ទះ​ក្រសួង​ការពារ​ជាតិ​បាន​​យក​ឈ្នះ​ក្រុម​ភ្ញៀវ​វេស្ទើន​ភ្នំពេញ​ដោយ​លទ្ធផល ២-១ ហើយ​​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​បាន​ចាញ់​ក្រុម​ខេមបូឌាន​ថាយហ្គើ​ដោយ​លទ្ធផល ២-០ នៅ​កីឡដ្ឋាន​វេស្ទើន៕

Post a Comment

 
Top