កាលពីម្សិលមិញនេះ ក្លិប Sporting Lisbon របស់ប្រទេសព័រទុយហ្គាល់បានទិញយកកីឡាករសញ្ជាតិឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Martunis ។ ខ្សែជីវិតរបស់កីឡាករវ័យ១៧ឆ្នាំរូបនេះពិតជាអស្ចារ្យខ្លាំងណាស់ដែលធ្វើឱ្យអ្នកគ្រប់គ្នាដែលបានដឹងហើយ គឺប្រាកដជារំភើបចិត្តមិនខាន។
កាលរូបគេនៅវ័យ៨ឆ្នាំ Martunis ជាកុមារាម្នាក់គត់ដែលគេប្រទះឃើញនៅរស់ ក្នុងភូមិមួយក្បែរឆ្នេរសមុទ្រទីក្រុង Aceh របស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីតំបន់នេះត្រូវរលកយក្ស Tsunami បោកបក់ត្រូវនៅឆ្នាំ២០០៤។ មនុស្សប្រមាណ ១៧០ ០០០នាក់នៅតំបន់ឆ្នេរសមុទ្រទីក្រុង Aceh នេះត្រូវស្លាប់បូករួមទាំងម្ដាយនិងបងស្រី Martunis ផងដែរ ប៉ុន្តែជាសំណាងគ្រានោះកុមារារូបនេះអាចរួចផុតពីក្ដីស្លាប់បាន ហើយរស់នៅតែម្នាក់រហូតដល់២១ថ្ងៃឯណោះទើបត្រូវគេប្រទះឃើញ។
រយៈពេល២១ថ្ងៃដែលកុមារារូបនេះត្រូវរស់នៅម្នាក់ឯងនោះគឺពិតជាកម្សត់ខ្លាំងណាស់ ពោលគឺ១៨ថ្ងៃដំបូងរបស់គេត្រូវហូបមីដែលគេដើររើសបាននិងផឹកទឹកដែលហូរសាបដែលហូរទៅចូលសមុទ្រវិញ។ ៥ថ្ងៃបន្ទាប់ទៀត Martunis មិនមានអ្វីហូបទេ ពោលគឺរូបគេត្រូវដើររសាត់អណ្ដែតម្នាក់ឯង រហូតដល់បានជួបអ្នកកាសែតរបស់ Sky News ទើបរូបគេអាចរួចផុតពីទុក្ខ។
ក្រោយរួចផុតពីក្ដីស្លាប់ Martunis បានប្រាប់ទៅអ្នកកាសែតទាំងអស់នៅគ្រានោះថា រូបគេមិនខ្លាចអ្វីទាំងអស់អំឡុងពេលនៅម្នាក់ឯងនោះ ព្រោះរូបគេចង់ជួបមុខគ្រួសារគេវិញ ហើយសម្រេចក្ដីស្រមៃក្លាយជាកីឡាករបាល់ទាត់។
ពេលយុវជនរូបនេះចូលដល់វ័យ១៧ឆ្នាំភ្លាមនៅឆ្នាំមុន រូបគេបានចូលប្រលងដើម្បីបានចូលជាឈុតយុវជនរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីដែរ ដោយធ្វើតេស្ដជាប់ជុំដំបូង ប៉ុន្តែគួរឱ្យសោកស្ដាយរូបគេត្រូវធ្លាក់ចេញវិញក្រោយធ្វើតេស្ដធ្លាក់នៅជុំទី២។
រឿងរបស់កុមារារូបនេះបានឆក់យកបេះដូងរបស់ប្រជាជនព័រទុយហ្គាល់ជាច្រើនបូករួមទាំងកីឡាករ Cristiano Ronaldo ផងដែរ។ ក្រោយទៀត Ronaldo បានសម្រេចចិត្តចំណាយប្រាក់ផ្ទាល់ខ្លួនសាងសង់ផ្ទះរបស់ Martunis ក៏ដូចជាផ្ទះមួយចំនួនដែលត្រូវបានខូចខាតដោយសាររលកយក្ស Tsunami ឡើងវិញផងដែរ។
តាំងពីគ្រានោះមក កុមារាដែលស្រលាញ់កីឡាបាល់ទាត់តាំងពីតូចមកនេះ បានទៅលេងនិងជួបក្រុមជម្រើសជាតិព័រទុយហ្គាល់ជាច្រើនដងរួមជាមួយ Ronaldo ផងដែរ ហើយរូបគេក៏មានក្ដីស្រមៃជានិច្ចថាចង់ក្លាយជាកីឡាករអាជីពនិងបានលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ទៀត។ បច្ចុប្បន្នត្រឹមវ័យ១៧ឆ្នាំនេះ Martunis សម្រេចបានជំហានដំបូងហើយ ពោលគឺត្រូវបានក្លិប Sporting Lisbon ហៅចូលក្រុម ដោយឱ្យហ្វឹកហាត់និងចូលលេងនៅឈុតយុវជន U19 សិន៕

Post a Comment