GuidePedia

0
បើ​យោង​ទៅ​តាម​កា​សែត Daily Star ខ្សែ​បម្រើ​ស្លាប Angel Di Maria កំពុង​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​បំពេញ​ការ​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​៥០​លាន​ផោន (ស្មើ​នឹង​៧៨​លាន​ដុល្លារ​អាមេ​រិក) ​ទៅ​កាន់​ក្លិប Paris St-Germain ខណៈ​ដែល​ក្លិប Manchester United នឹង​កាត់​បន្ថយ​ការ​ចំណាយ​ពួក​គេ​ទៅ​លើ​​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​​របស់​ពួក​គេ​រូប​នេះ​។


Di Maria បាន​បញ្ជាក់​​​ជា​សារណៈ​​ថា រូប​គេ​ចង់​​ធ្វើ​ការ​ផ្លាស់​ប្តូរ​ និង​កែ​សម្រួល​ធ្វើ​ឲ្យ​​​ប្រសើរ​ឡើង​នៅ​កីឡ​ដ្ឋាន Old Trafford ប៉ុន្តែ បណ្តាញ​សារ​ព័ត៌​មាន Daily Star យល់​ឃើញ​ថា ខ្សែ​បម្រើ​ស្លាប​អន្តរ​ជាតិ​អាហ្សង់​ទីន​រូប​នេះ បាន​​ផ្លាស់​ប្តូរ​ចិត្ត​របស់​គេ ក្រោយ​ពី​​ការ​ដាក់​សំណើ​របស់​ក្លិប PSG និង​ពិត​​ជា​ចង់​ចូល​រួម​ជា​មួយ​នឹង​ក្លិប​​របស់​មហា​សេដ្ឋី​កា​តា​មួយ​នេះ​ជំនួស​វិញ​។

ពិត​ណាស់ រូប​គេ​​​ទទួល​បាន​ការ​សន្យា​ថា នឹង​ផ្តល់​​តួនាទី​ក្នុង​ជម្រើស​ទាំង​១១​នាក់​ដំបូង​ជា​មួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក​របស់​បារាំង PSG ដែល​នោះ​គឺ​ជា​​អ្វី​ដែល​រូប​គេ​មិន​ទទួល​បាន​នៅ​កីឡ​ដ្ឋាន Old Trafford ហើយ​ PSG ក៏​នឹង​រក្សា​ការ​ផ្តល់​ចំណូល​ចំនួន​២០​ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​នា​ពេល​បច្ចុប្បន្ន​​របស់​គេ​​​ក្នុង​មួយ​សប្តាហ៍​ផង​ដែរ​។

លើស​ពី​នេះ​ទៅ​ទៀត កា​សែត​នេះ ធ្វើ​ការ​អះ​​អាង​ថា Man United នឹង​អនុ​ញ្ញាត​​ឲ្យ Di Maria ចាក​ចេញ​។ កា​សែត​នេះ​បាន​ចេញ​ផ្សាយ​ថា៖ «វា​ត្រូវ​បាន​គេ​​យល់​ឃើញ​ថា លោក Van Gaal នឹង​ស្ទាក់​ស្ទើរ​ក្នុង​ការ​លក់ Di Maria ប៉ុន្តែ នឹង​យល់​ព្រម​ឲ្យ​រូប​​គេ​ចាក​ចេញ ប្រសិន​បើ​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​ចង់​ចាក​ចេញ​​»​។

វា​​នឹង​ក្លាយ​ជា​ការ​បាត់​បង់​ដ៏​ធំ​មួយ​សម្រាប់​ក្រប​ខ័ណ្ឌ Premier League និង​ក្លិប Man Untied ប្រសិន​បើ Di Maria ចាក​ចេញ ចាប់​តាំង​ពី​រូប​គេ​បាន​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​ដ៏​ខ្ពស់ និង​ពិត​ជា​បាន​ផ្តល់​ភាព​រំភើប​កាល​ពី​​រដូវ​កាល​មុន បើ​ទោះ​បី​​រូប​គេ​ហាក់​ដូច​ជា​មាន​ភាព​លំបាក​ក្នុង​ការ​ស្វែង​រក​​ទម្រង់​លេ​ងដ៏​ល្អ​របស់​គេ​ដែល​រូប​គេ​មាន​ក្នុង​​កីឡា​បាល់​ទាត់​ក៏​ដោយ​៕

Post a Comment

 
Top