GuidePedia

0
គេ​បាន​រំពឹង​ទុក​ថា លោក Michel Platini អាច​នឹង​ប្រកាស​ឲ្យ​ដឹង​ពី​បំណងប្រាថ្នា​របស់​លោក​ក្នុងការ​ដណ្តើម​តំណែងយកឈ្មោះជា​ប្រធាន​សហព័ន្ធ​បាល់​ពិភពលោក FIFA​នៅក្នុង​សប្តាហ៍​នេះ។


គួរ​ឲ្យ​ដឹង​ថា អតីត​ខ្សែបម្រើ​របស់​ក្រុម​ជម្រើសជាតិ​បារាំង និង​ក្លិប Juventus​ម្នាក់​នេះ ត្រូវ​បាន​គេ​ប្រកាស​តែងតាំង​ជា​ប្រធាន​សមាគមន៍​បាល់ទាត់ UEFA​កាលពី​ឆ្នាំ​២០០៧ ដើម្បី​បន្តវេន​ពី​លោក Lennart Johansson។

ដោយ​ប្រធាន​បច្ចុប្បន្ន​របស់ FIFA​គឺ​លោក Sepp Blatter បាន​ប្រកាស​កាលពី​ខែ​មុន​ថា គាត់​នឹង​លា​ចេញពី​តំណែង​របស់​លោក​នៅ​ឆ្នាំ​បន្ទាប់​នោះ មាន​នូវ​ការព្យាករណ៍​ជាច្រើន​ថា លោក Platini​គឺជា​មនុស្ស​ដំបូង​គេ ដែល​ស័ក្តិសម​បំផុត​ក្នុង​ការ​ទទួលយក​ការងារ​បាល់ទាត់​កំពូល​មួយ​នេះ។

សេចក្តី​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹង​ថា លោក Platini​ទទួល​បាន​ការ​គាំទ្រ​យ៉ាងច្រើន​ពី​អឺរ៉ុប អាមេរិក​ឡាទីន អាមេរិក​កណ្តាល និង​អាស៊ី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន FIFA​ដែល​ត្រូវ​បាន​គេ​កំណត់​ធ្វើឡើង​នៅ​ថ្ងៃទី​២៦ ខែ​កុ​ម្ភៈ​ខាងមុខនេះ។

ដោយឡែក ប្រធាន​សមាគម​បាល់ទាត់​លី​បេ​រី គឺ​លោក Musa Bility បានធ្វើ​ការ​គាំទ្រ​ផង​ដែរ ឲ្យ​លោក Platini​បន្តវេន​ពី​លោក Blatter​ផង​ដែរ។

សូម​បញ្ជាក់​ថា លោក Blatter ដែល​បាន​ទទួល​យ​ការងារ​ជា​ប្រធាន​គណៈ​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​នោះ បានសម្រេច​ចិត្ត​លាលែង​ពី​ការងារ ស្រប​ពេល​ដែល​មានរឿង​អាស្រូវ​លាងលុយកខ្វក់​នៅក្នុង FIFA​រួចមក​នោះ៕

Post a Comment

 
Top