GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប Chelsea​លោក Rafa Benitez បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​នឹង​សំដី​ភរិយា​របស់​លោក Rafa Benitez គឺ​អ្នកស្រី Montse បន្ទាប់ពី​គាត់​នឹង​និ យាយ​ថា ស្វាមី​របស់​គាត់​នឹង​លាង​ជម្រះ​ឲ្យ​ស្អាត​ស្នាម​ប្រឡាក់​របស់​លោក Jose Mourinho​នៅក្នុង​ក្លិប។


គួរ​ឲ្យ​ដឹង​ថា គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់​នេះ បាន​ធ្វើការ​ច្រានចោល​ទាំងស្រុង ចំពោះ​ការចោទប្រកាន់ថា លោក​ស្នើសុំ​ឲ្យ​អ្នកចាត់ការ Benitezf​បញ្ចុះទម្ងន់​ជាមុន​សិន ក៏ដូចជា​អំណះអំណាង​ថា អ្នកចាត់ការ​បច្ចុប្បន្ន​របស់​ក្លិប Real Madrid​ម្នាក់​នេះ កំពុង​បំផ្លាញ​ក្រុម​ល្អ​បំផុត​នៅលើ​ពិភពលោក ពេល​ដែល​គាត់​បាន​បន្តវេន​ពី​លោក Mourinho​នៅ​ក្លិប Inter Milan។

លោក Mourinho​បាន​និយាយ​ថា ស្ត្រី​ម្នាក់​នេះ ទំនងជា​ច្រឡំ​ធំ​ហើយ។ លោក​មិន​សើចចំអក​ឲ្យ​នរណា​ម្នាក់​ឡើយ ពី​ព្រោះ​ថា​ប្តី​របស់​ស្ត្រី​ម្នាក់​នេះ ក៏​ធ្លាប់​បន្តវេន​ពី​លោក Roberto Di Matteo ជា​អ្នកចាត់ការ​របស់​ក្លិប Chelsea​ម្តង​រួច​មក​ហើយ​ដែរ ហើយ​ឥឡូវ​គាត់​ធ្វើដំណើរ​មកកាន់​ក្លិប Real Madrid​ទៀត ដើម្បី​បន្តវេន​ពី​លោក Carlo Ancelotti។

លោក​បាន​បញ្ជាក់​ទៀត​ថា ស្វាមី​របស់​គាត់ ធ្លាប់​បន្តវេន​ពី​លោក ត្រឹមតែ​នៅ​ក្លិប Inter Milan ជា​កន្លែង​ដែល​រយៈពេល​៦​ខែ​សោះ គាត់​បាន​បំផ្លាញ​ក្រុម​ល្អ​បំផុត​នៅ​អឺរ៉ុប នៅពេលនោះ​។ សម្រាប់​អ្នកស្រី ក៏​ធ្លាប់​គិត​ពី​លោក​ដែរ និង​និយាយ​ពីក្រោយ​ខ្នង​លោក​ដែរ លោក​គិតថា ស្ត្រី​ម្នាក់​នេះ គួរតែ​ប្រយ័ត្ន​សំដី​ខ្លួនឯង​ឲ្យ​បាន​ច្រើន​បន្តិច ហើយ​ប្រសិនបើ​គាត់ អាច​ជួយ​ឲ្យ​ប្តី​របស់​ខ្លួន​បញ្ចុះ​គីឡូ បាន​ខ្លះ​ហើយ​នោះ ចាំ​សឹម​និយាយ​ពី​លោក។


សូម​បញ្ជាក់​ថា លោក Mourinho​និង​លោក Benitez​ធ្លាប់​ជា​សត្រូវ​ស៊ីសាច់ហុតឈាម​នឹង​គ្នា ចាប់តាំងពី​ជួបគ្នា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League កាលពី​ឆ្នាំ​២០០៥ និង​២០០៧​រហូត​មក​ជា​ពេល​ដែល​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ នៅ​ជា​អ្នកចាត់ការ​របស់​ក្លិប​ហង្ស​ក្រហម Liverpool ហើយ​ការ​ជួបគ្នា​ទាំងពីរ​លើក​នោះ ក្រុម​របស់ Mourinho​ទទួលរង​បរាជ័យ​តែ​រហូត៕

Post a Comment

 
Top