GuidePedia

0
នៅ​វាលាពេលព្រឹកថ្ងៃ​ទី​២៩​ ខែ​កក្កដា​ម្សិលមិញ​នេះ​ ក្រុម​ជើងឯក​អង់គ្លេស​ Chelsea បាន​​ធ្វើ​ការ​ប្រកួត​ យក​ឈ្នះ​ក្រុម​ជើង​ឯក​អេស្ប៉ាញ​ Barcelona​ ដោយ​ការ​សុត​ប៉េណង់ទី​ ក្រោយ​ពេល​ប្រកួត​ស្មើ​គ្នា​ក្នុង​លទ្ធផល​២​ទល់​នឹង​២​ ក្នុង​រយៈពេល​៩០​នាទី​​​។​


សម្រាប់​បាល់​ទាំង​ពីរ​គ្រាប់​របស់​ Chelsea​ គឺ​រក​បាន​ដោយ​ Eden Hazard ​នៅ​នា​ទី​ទី​១០​ និង​ Gary Cahill នៅ​នា​ទី​ទី​ ៨៦​ ចំណែក​ Barcelona​​ វិញ​ គឺ​រក​បាន​នៅ​នាទី​ទី​៥២​ និង​៦៦​ ដោយ​កីឡាករ​ Luis Suarez ​និង​ Sandro ​Ramirez។ ​

ក្នុង​ប្រកួត​នេះ​ដែរ​ Eden Hazard​ របស់​ Chelsea​ បាន​ចេញ​ថ្វី​ជើង​លេង​ល្អ​មែនទែន​ ជាពិសេស​គឺ​គ្រាប់​សុត​បញ្ចូល​ទី​របស់​គេ​តែ​ម្ដង​ ដោយ​រូបគេ​បាន​រត់​កាត់​កីឡាករ​ Barcelona​ ដល់​ទៅ​បួន​នាក់​ រួច​ហើយ​ក៏​ធ្វើ​ការ​សុត​បញ្ចូល​ទី​តែ​ម្ដង​។​

ខាងក្រោម​នេះ​ជា​វីដេអូ​ ដូច្នេះ​សូម​ទស្សនា​ទាំងអស់​គ្នា។

Post a Comment

 
Top