GuidePedia

0
សម្រាប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ AFF BIDC U-16​ Championship 2015 ​ នៅ​ថ្ងៃ​នេះ​បាន​ដឹង​លទ្ធផល​អស់​ហើយ ​ដោយ​វៀតណាម​បំបាក់​ប្រ៊ុយណេ​៥ទល់​១​ ឡាវ​ឈ្នះ​ទីម័រខាងកើត​៣​ទល់​២ ថៃ​ស៊ី​ម៉ាឡេស៊ី​៣​ទល់​១។


ក្រុម​វៀតណាម ​បាន​បំបាក់​ប្រ៊ុយណេ​យ៉ាង​ផុយ​ដល់​ទៅ​៥-១។ រី​ឯ​U-16ឡាវ​ដែល​ឡើង​ជើង​ខ្លាំង​នោះ ​បាន​ទទួល​បី​ពិន្ទុ​បន្ត​ទៀត ​បន្ទាប់​ពី​យក​ឈ្នះ​U-16​ ទីម័រ ខាងកើត​៣​ទល់​២។​

ចំណែក​ការ​ប្រកួត​ដែល​ទើប​នឹង​ចប់​នៅ​ម៉ោង​៨​នេះ ​U16ថៃ ​លុត​U-16 ​ម៉ាឡេស៊ី​៣​ទល់​១។​បី​គ្រាប់​របស់​ថៃ​រក​បាន​នៅ​តង់​ទី​មួយ​ទាំង​អស់ ​ស្រប​ពេល​មួយ​គ្រាប់​របស់​ម៉ាឡេស៊ី​រក​បាន​នៅ​ចុង​តង់​ទី​ពីរ​ទៅ​ហើយ។

ខាងក្រោមនេះ​ជាតារាង​ពិន្ទុក្នុង​ AFF BIDC U-16​ Championship 2015 ​ទាំង​ពីរពូល៖


Post a Comment

 
Top