GuidePedia

0
Kaka ​របស់​ក្លិប​ Orlando City ​និង​ David Villa ​របស់​ក្លិប​ New York City FC ​បាន​ស៊ុត​បញ្ចូល​ទី​ម្នាក់​១​គ្រាប់ ជួយ​ឲ្យ​ក្រុម​ MLS All-Stars របស់​អាមេរិក យក​ឈ្នះ​លើ​ក្រុម​អង់គ្លេស​ Tottenham Hotspur ២-១ កាល​ពី​ព្រឹក​មិញ​នេះ។


១​គ្រាប់​របស់​​​អតីត​តារា​ឆ្នើម​ប្រេស៊ីល​ Kaka ​គឺ​ធ្វើ​បាន​សម្រេច​ដោយ​បាល់​ពិន័យ​ប៉េណាល់ទី​ នាទី​ទី​២០ បន្ទាប់​ពី​ខ្សែ​ការពារ​​ Spurs យក​ដៃ​ប៉ះ​បាល់​នៅ​តំបន់​គ្រោះ​ថ្នាក់ ខណៈ​ដែល​៣​នាទី​បន្ទាប់​​អតីត​ខ្សែ​បម្រើ​ក្រុម​ Real Madrid រូប​នេះ បាន​ Assist ​ឲ្យ​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Barcelona (Villa) ស៊ុត​គ្រាប់​ទី​បាន​សម្រេច​ មុន​ពេល​ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​មុត​ស្រួច​ Harry Kane ​ស៊ុត​ឲ្យ​​មាន់​ខ្នាយ​មាស ១​គ្រាប់​លួង​ចិត្ត​វិញ នាទី​ទី​៣៧ ហើយ​លទ្ធផល​ ៣-១​ នេះ​បាន​បន្ត​រហូត​ចប់​ការ​ប្រកួត។

​MLS All-Stars គឺជា​ក្រុម​ជម្រើស​កីឡាករ​​ឆ្នើមៗ​ មក​ពី​ក្លិប​ផ្សេងៗ​ នៃ​លីក​កំពូល​អាមេរិក MLS ​ដោយ​ក្នុង​នោះ មាន​ទាំង​តារា​ឆ្នើម​ជម្រើស​ជាតិ​អាមេរិក Clint Dempsey ​ផង​ដែរ។

ចំណែក​ Spurs ​នេះ​ជា​ការ​ប្រកួត​មិត្តភាព​លើក​ដំបូង​របស់​ខ្លួន មុន​ប៉ះ​ Real Madrid ​នៅ​​កីឡាដ្ឋាន Allianz Arena ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Audi Cup ​នា​ថ្ងៃ​​អង្គារ ទី​​០៤ ខែ​សីហា​សប្ដាហ៍​ក្រោយ និង​​ត្រូវ​ប៉ះ​​​ Manchester United ​ពេល​បើក​ឆាក​រដូវ​កាល​ថ្មី English Premier League នា​ថ្ងៃ​ទី​០៨ ខែ​សីហា​ខាង​មុខ​ទៀត៕



Post a Comment

 
Top