សហព័ន្ធកីឡាវាយសីកម្ពុជា ប្រកាសស្វែងរកជើងខ្លាំងដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាវាយសីដណ្ដើមជើងឯកពានរង្វាន់ប្រធានសហព័ន្ធលើកទី២ (2nd President’s Cup 2015) ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ៣០ ដល់ ៣១ ខែ សីហា ឆ្នាំ ២០១៥ ខាងមុខនេះនៅទីលានវាយសី ក្នុងបរិវេណពហុកីឡដ្ឋានជាតិ លើ ៥ វិញ្ញាសាផ្សេងគ្នា។
យោងតាមការឱ្យដឹងពី លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានលើកឡើងថា វិញ្ញាសាដាក់ឱ្យប្រកួតមាន វាយទោលបុរសអាយុ៣៩ ឆ្នាំចុះក្រោម, វាយគូបុរស អាយុក្រោមអាយុចុះក្រោម, វាយគូបុរសវ័យចាស់អាយុ៥០ឆ្នាំឡើង និង វាយគូបុរសនារីមិនគិតអាយុ ខណៈការប្រកួតប្រើប្រាស់រូបមន្តជម្រុះ (Kick Out)។
គណៈកម្មការរៀបចំការប្រកួតចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងតទៅរហូតដល់ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៥ វេលាម៉ោង ១៧:០០ នាទីនៅស្នាក់ការសហព័ន្ធកីឡាវាយសីក្នុងអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាន់ទី២ ឬ ទាក់ទងតាមលេខទូរសព្ទ ០១២ ៨០០ ៧៨៨ ឬ ០៩៧ ៦១២ ៧២ ២៧ ឬ ០១២ ៤៥៧ ២៧៣៕

Post a Comment