GuidePedia

0
ក្រុមបិសាចក្រហម Manchester United បានភ្លក្សរសជាតិចាញ់លើកទី១ក្នុងចំណោមលេងមិត្តភាព អន្តរជាតិ៤ប្រកួតនៅទឹកដីសហរដ្ឋអាម៉េរិក ក្រោមថ្វីជើង របស់ក្រុមជើងឯកបារាំង Paris Saint-Germain អំបាញ់មិញនេះ ។


Man Utd ធ្វើមិនបានល្អឡើយពេលជួបក្រុម PSG ក្រៅពីបានបិទជាប់មិនបន្តរបូត២គ្រាប់ដូចក្នុងវគ្គទី១ឡើយ ដែលជា ការធ្វើបានសម្រេចដោយកីឡាករ ស្បែក ខ្មៅ Blaise Matuidi នៅនាទីទី២៥ និងប្រធានក្រុម Zlatan Ibrahimovic ធ្វើ បានសម្រេចគ្រាប់ទី២នៅនាទីទី៣៤ ជាមួយនឹងការដាក់សម្ភាធយ៉ាងសន្ធាប់ផងដែរទៅលើក្រុមរបស់លោក Louis van Gaal ។

នេះជាការបរាជ័យលើកទី១ផងដែររបស់បិសាចក្រហមក្នុងចំណោម៤ប្រកួតនៅទឹកដីអាម៉េរិក ក្នុងការការពារពានមិត្ត ភាពអន្តរជាតិ ICC បន្ទាប់ពីឆ្លង កាត់៣ ប្រកួតកន្លងមកឈ្នះរហូតដោយបានយកឈ្នះក្រុម Club America ១-០ ឈ្នះ Jose San Earthquake ៣-១ ឈ្នះ Barcelona ៣-១ មុនមកចាញ់ PSG ២-០ ព្រឹកមិញវិញ ៕



Post a Comment

 
Top