GuidePedia

0
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បាន ឡើងឈរកំពូលតារាងជាបណ្ដោះអាសន្ន ក្រោយយកឈ្នះ ក្រុមភ្ញៀវបៀលប្រាយ ១-០ ក្នុងជំនួបជើងទី១ នៃ ក្របខណ្ឌ លីកកំពូលកម្ពុជា (MCL-2015) ប៉ុន្ដែភ្នំពេញក្រោន ប្រហែលជាមិនអាចរក្សាតំណែងនេះបានយូរឡើយ នៅពេលក្រុមបឹងកេតអង្គរ បានដាក់ចិត្ដ ដណ្ដើមយកវិញ នាល្ងាចថ្ងៃទី៣០ ខែកក្កដានេះ ក្នុងឱកាសបឹងកេត ប៉ះក្រុម CMAC នៅទីលានទន្លេបាទី ខេត្តតាកែវ ។


ភ្នំពេញក្រោន ទទួលបាន៣ពិន្ទុទាំងលំបាក សម្រាប់ការប្រកួតប្រចាំសប្ដាហ៍ទី៩ កាលពីម្សិលមិញ ដោយសារការយក ឈ្នះបៀលប្រាយ ១-០ ទាំងព្រលឹងចុង សក់នៅលើទឹកដីរបស់ខ្លួន ប៉ុន្ដែជ័យជំនេះបានជួយឲ្យភ្នំពេញក្រោន ឡើងទៅ ឈរកំពូលតារាងដោយមាន២៣ពិន្ទុ គ្រាដែលក្រុមបៀលប្រាយ បានធ្លាក់មក ឈរនៅចំណាត់ថ្នាក់លេខ៥វិញ ព្រោះឆ្លង ផុត៩ប្រកួត ឈ្នះ៣ ចាញ់២ និងស្មើ៤ ទើបរកបាន១៣ពិន្ទុប៉ុណ្ណោះ ។

ប៉ុន្ដែក្រុមជើងខ្លាំងបឹងកេតអង្គរ ដែលគូប្រជែងដ៏សំខាន់បំផុតរបស់ភ្នំពេញក្រោន សម្រាប់រដូវកាលថ្មីនេះ បានត្រៀមខ្លួន រួចជាស្រេច ដើម្បីដណ្ដើមយក ៣ពិន្ទុ ពីក្រុម CMAC ក្នុងជំនួបជើងទី១ ហើយក៏ដើម្បីបន្ដគ្រងតំណែងកំពូលតារាង ចំណាត់ថ្នាក់ប្រចាំសប្ដាហ៍ទី៩នេះផងដែរ ។

ជាមួយគ្នានោះដែរលោក បែ មករា អ្នកចាត់ការទូទៅក្លឹបបឹងកេតអង្គរ បានលើកឡើងថា ឆ្នាំនេះលីកកំពូលកម្ពុជា មាន ភាពតានតឹងបន្ដិច ដោយសារ ក្រុមទាំង អស់ សុទ្ធតែត្រៀមខ្លួនយ៉ាងល្អ ជាពិសេសក្រុម CMAC ដែលជាក្រុមចំណូលថ្មី ក៏មិនធម្មតាដែរ ។ ប៉ុន្ដែសម្រាប់បឹកេត គឺទាមទារចង់គ្រប់ គ្រងតំណែង ជើងឯក ប្រចាំវគ្គសន្សំពិន្ទុទាំង២ជើង ដូច្នេះនៅ ក្នុងជំនួបជាមួយក្រុម CMAC ល្ងាចនេះ បឹងកេត គឺត្រូវការឈ្នះជាចាំបាច់ ។

កីឡាករភ្នំពេញក្រោន អបអរសាទរ ក្រោយស៊ុតបញ្ចូលទី

ដោយឡែកសម្រាប់លទ្ធផលការប្រកួតសប្ដាហ៍ទី៩ កាលពីថ្ងៃទី២៩ ខែកក្កដាម្សិលមិញ ក្រៅពីភ្នំពេញក្រោន និង បៀលប្រាយ គឺមាន២ប្រកួតទៀត ក្នុងនោះក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) បានលត់ក្រុមវេស្ទើនភ្នំពេញ ក្នុងលទ្ធផលបច្ចេកទេស ៣-០ និងក្រុមម្ចាស់ផ្ទះស្វាយរៀង បានឈ្នះក្រុមគិរីវង់សុខសែន -ជ័យ ដោយលទ្ធផល ២-១ ហើយជ័យជំនះនេះ ធ្វើឲ្យក្រុមប៉ូលិស និងស្វាយរៀង ទទួលបានកៅអីវគ្គ Top 4 ផងដែរ ៕

Post a Comment

 
Top