GuidePedia

0
នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០១៥ វេលា​ម៉ោង​៦​ និង៣០នាទី​ល្ងាច​​នេះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​ នឹង​បើក​ទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដើម្បី​ទទួល​ស្វាគមន៍​ ធ្វើ​ការប្រកួត​ជាមួយ​ ក្រុម​ខ្លាំង​មក​ពី​អូស្ត្រាលី​ ក្នុង​ក្រប​ខណ្ឌ​ដណ្ដើម​ពានរង្វាន់​ AFF U-16 BIDC Championship។​


នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ​នេះ​ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ហ្វីលីពីន​មួយ​រួច​មក​ហើយ​ ដោយ​ឡែក​អូស្ត្រាលី​ នឹង​ត្រូវ​លេង​ប្រកួត​ដំបូង​របស់​ពួកគេ​ នៅ​ល្ងាច​នេះ​ជាមួយ​កម្ពុជា។​ ដូច្នេះ​សូម​ចាំ​មើល​ទៅ​មើល​ថា​ ក្រុម​អូន​តូច​កម្ពុជា​ នឹង​បញ្ចេញ​ថ្វី​ជើង​លេង​បាន​ល្អ​ទៀត​អត់​ នៅ​ពេល​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​មួយ​នេះ?​

U-16 របស់ជម្រើសជាតិកម្ពុជា

U-16 របស់ជម្រើសជាតិអូស្រ្តាលី


សូមកុំភ្លេចចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា!

Post a Comment

 
Top