លោកតារបស់ Lionel Messi ឈ្មោះ Antonio Cuccitini បាននិយាយថាអាហ្សង់ទីនមិនអាចលើកពាន Copa America បានដោយសារតែចៅរបស់លោកខ្ជិលពេកក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។
អាហ្សង់ទីនបានត្រឹមលេខ២ប៉ុណ្ណោះក្នុងពានរង្វាន់ Copa America បន្ទាប់ពីចាញ់ក្រុមឈីលីនៅវគ្គផ្ដាច់ព្រ័ត្រដោយការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រ។ ងាកមកកំពូលខ្សែប្រយុទ្ធ Messi វិញក្នុងព្រឹត្តិការណ៍មួយនេះ រូបគេរកគ្រាប់បាល់បានតែមួយគ្រាប់គត់ ហើយមួយគ្រាប់នោះក៏ជាការទាត់បាល់ពិន័យ១១ម៉ែត្រទៀត។
ចំពោះរឿងខាងលើនេះ លោក Antonio Cuccitini ដែលត្រូវជាជីតាបង្កើតរបស់កំពូលកីឡាករម្ចាស់ពាន Ballon d’Or ៤សម័យបាននិយាយថាចៅរបស់លោកធ្វើបានល្អណាស់ក្នុងប៉ុន្មានប្រកួតដំបូង ប៉ុន្តែ៣ប្រកួតចុងក្រោយរូបគេមានទម្រង់លេងមិនសូវល្អទេ មើលទៅដូចជាខ្ជិលខ្លាំងណាស់ ទើបធ្វើឱ្យអាហ្សង់ទីនមិនអាចលើកពានបាន។
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនខកខានមិនបានលើកពានរង្វាន់អស់រយៈពេល២២ឆ្នាំមកហើយ ស្របពេលដែលខ្សែប្រយុទ្ធវ័យ២៨ឆ្នាំខាងលើបានចូលជួយជាតិនៅឆ្នាំ២០០៥និងបានជួយក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ដងនៅ World Cup 2014 ម្ដងនិង Copa America ២ដង (២០០៧និង២០១៥)។ មួយវិញទៀត រយៈពេល១០ឆ្នាំនេះកីឡាករពាក់អាវលេខ១០រូបនេះរកគ្រាប់បាល់បាន៤៦គ្រាប់ហើយក្នុងការបង្ហាញខ្លួន១០៣ប្រកួតឲ្យជម្រើសជាតិ៕

Post a Comment