GuidePedia

0
អ្នក​ចាំ​ទី​ដៃ​ស្អិត​របស់​បិសាច​ក្រហម​ David De Gea​ នឹង​នៅ​បន្ត​លេង​ឲ្យ​ Man Utd​ បន្ត​ទៀត​ក្នុង​រដូវ​កាល​នេះ ​បន្ទាប់​ពី​ក្លឹប​អធិរាជ​ស​ Real Madrid​ បាន​ប្រកាស​ជា​ផ្លូវ​ការ​​ថា​ អ្នក​ចាំ​ទី​ Keylor Navas ត្រូវ​ដំឡើង​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​។នេះបើយោង​តាម​គេហទំព័រ​ 101greatgoals បានចុះផ្សាយ​នៅកន្លងមក​នេះ។


អ្នក​ចាំ​ទី​សញ្ជាតិ​កូស្ការីកា ​រូបនេះដែល​កាល​ពី​មុន​ ​ពាក់​អាវ​លេខ​១៣​របស់​ Real ត្រូវ​ប្ដូរ​ឲ្យ​ទៅ​ឲ្យ​អ្នក​ចាំ​ទី​ Kiko Casilla របស់ ​Espayol​ ពាក់​វិញ​ដែល​ទើប​ទិញ​បាន​ក្នុង​តម្លៃ​៦​លាន​អឺរ៉ូ។ រី​ឯ​ Keylor Nava ត្រូវ​ពាក់​អាវ​លេខ​មួយ​របស់​ Iker Casillas ដោយ​សារ​តែ ​David De Gea ត្រូវ​នៅ ​Man Utd​ បន្ត​ ហើយ​ Real Madrid​ ត្រូវ​ចាំ​យ៉ាង​ហោច​ណាស់​ក៏​ឆ្នាំ​ក្រោយ​ដែរ​ក្នុង​យក​ De Gea ទៅ។

ខណៈ​ពេល​នេះ​ David De Gea កំពុង​តែ​ជាប់​ភារកិច្ច ​នា​ការ​ប្រកួត​មុន​បើក​រដូវ​កាល ​នៅ​អាមេរិក​ជាមួយ​មិត្ត​រួម​ក្រុម​ ទោះ​បី​ជា​មាន​ទំនាក់ទំនង​ផ្ទេរ​ទៅ​ Real Madrid ក៏​ដោយ។ រូប​គេ​ត្រូវ​បាន​លោក Sir Alex Ferguson ចុះ​កុង​ត្រា​ក្នុង​តម្លៃ​១៨​លាន​យូរ៉ូ​តាំង​ពី​ឆ្នាំ​២០១១ ​ហើយ​រូប​គេ​ក្លាយ​ជា​កីឡាករ​អ្នក​ចាំ​ទី​ល្អ​បំផុត​ក្នុង​ពិភពលោក​បច្ចុប្បន្ន​។


ចំណែក Keylor Navas ដែល​ជា​ជម្រើស​ទី​ពីរ​របស់​ Real Madrid កាល​ពី​រដូវ​កាល​មុន ​នឹង​ក្លាយ​ជា​ដៃ​ទី​មួយ​បន្ទាប់​ពី​ Iker Casillas កាល​ពី​អាទិត្យ​មុន​បាន​ប្ដូរ​ទៅ​ Porto​ នោះ។

Post a Comment

 
Top