GuidePedia

0
ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​និង ក្លឹប​ស្វាយរៀង​ កីឡាករ​នេន ​សុធារ័ត្ន​ បាន​បង្ហោះ​សារ​ប្រកាស​រក​ជំនួយ​សម្រាប់​ព្យាបាល​របួស​ខ្សែ​ការពារ​មិត្តរួម​ក្រុម James Micheal ដែល​បាន​របួស​បាក់​ជើង​អំឡុង​ការ​ប្រកួត​រវាង​បឹងកេត​អង្គរ​និង​ក្លឹប​ស្វាយរៀង​កាល​ពី​ល្ងាច​មិញ​នេះ​តាម​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​។


ក្នុង​គណនី​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា​ Nen Sothearoth បាន​សរសេរ​ដែរ​ថា​៖"​ខ្ញុំ​ អាប់ដែត​ Stutus នេះ​ចង់​ប្រាប់​ទៅ​អ្នក​គាំទ្រ​ទាំង​អស់​ថា​មិត្ត​របស់​ខ្ញុំ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ James Micheal ហើយ​ក៏​ជា​កីឡាករ​ខ្សែ​ការពារ​ល្អ​ម្នាក់​របស់​ក្លឹប​ស្វារៀង​បាន​មាន​របួស​យ៉ាង​ធ្ងន់ធ្ងរ​អំឡុង​នា​ការ​ប្រកួត​ជាមួយ បឹងកេតអង្គរ​។ តាំងនាម​ខ្ញុំ​ជំនួស​ក្លឹប​ស្វាយរៀង​ទាំង​មូល​ខ្ញុំ​ស្នើរ​សុំ​ការ​ផ្ដល់​ជំនួយ​ដើម្បី​ព្យាបាល​របួស​របស់​គាត់។

កីឡាករ​រូប​នេះ​បាន​សរសេរ​ទៀត​ថា​៖ ខ្ញុំ​សូម​អរគុណ​នូវ​សណ្ដាន​ចិត្ត​អ្នក​ទាំង​អស់​គ្នា​។​ក្នុង​ករណី​ដែល​អ្នកទាំង​អស់​គ្នា​អាណិត​គាត់​អ្នក​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​៖ ០៩៦ ៨៧៨ ៨៨៩៨។


ដូច​ច្នេះ​ប្រិយមិត្ត ​អាច​​ទំនាក់ទំនង​តាម​ខ្សែ​លេខ​ទូរស័ព្ទ​ខាង​លើ​ ប្រសិន​បើ​មាន​ចិត្ត​ចង់​ជួយ​កីឡាករ​ James Micheal ចាត់​ទុក​ថា​ជា​ការ​គាំទ្រ​ដល់​វិស័យ​កីឡារ​នៅ​កម្ពុជា​ផង​ចុះ!

Post a Comment

 
Top