GuidePedia

0
ការប្រកួត​ពាន​រង្វាន់​ Metfone Cambodian League​សប្ដាហ៍​ទី​៦ ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យកន្លងមក​នេះ​ ក្រុម​បឹង​កេត​អង្គរ​ បាន​យក​ឈ្នះ ​ក្លឹប​ខេត្ត​ស្វាយរៀង​ដល់​ទៅ​៥-១​ ក្នុង​កីឡដ្ឋាន​ស្តាតចាស់​ ឯ​ក្លឹប​ អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​យក​ឈ្នះ​ ក្លឹប​ណាហ្គាវើល​២​ទល់​០​។​ ដោយឡែក​ បៀលប្រាយយូណាធីត​បាន​ត្រឹម​ចែក​គ្នា​មួយ​ពិន្ទុ​ម្នាក់​ជាមួយ​ Cambodia Tiger នៅ​កីឡដ្ឋាន​ស្វាយរៀង​បន្ទាប់​ពី​ចប់​ការ​ប្រកួត​ស្មើ​០​ទល់​០។


៥​គ្រាប់​របស់​បឹង​កេត ​រក​បាន​ដោយ​កីឡាករ​ ឈុន សុធារ័ត្ន Yemi Joseph ឃួន ឡាបូរ៉ាវី ២​គ្រាប់​ និង​ចាន់ វឌ្ឍនាការ​មួយ​គ្រាប់។ មួយ​គ្រាប់​របស់​ស្វាយរៀង​រក​បាន​ដោយ​កីឡាករ​ រស់ រឿងសម្រេច។

ជ័យ​ជំនះ​នេះ​ធ្វើ​ឲ្យ​បឹង​កេត​អង្គរ​ឡើង​ មក​ឈរ​កំពូល​តារាង​វិញ​ បន្ទាប់​ពី​ឆ្លងកាត់​៦​ប្រកួត​ឈ្នះ ​៥​ និង​ស្មើ​មួយ​ប្រកួត​មាន​១៦​ពិន្ទុ​ ស្មើ​ភ្នំពេញ​ក្រោន ​តែ​លើស​គ្រាប់​បាល់​ចំណេញ។ ចំណែក​ឯ ក្លឹប​ខេត្ត​ស្វាយរៀង​ ​ធ្លាក់​មក​លេខ​៩​បន្ទាប់​ពី ​៦ ​ប្រកួត​ឈ្នះ​២​ស្មើ​មួយ​ និង​ចាញ់​៣​ប្រកួត​មាន ​៧ ​ពិន្ទុ។

Post a Comment

 
Top