GuidePedia

0
ម្ចាស់ក្លឹបសេះបង្កង់ Juventus ឈ្មោះ Giuseppe Marotta បានប្រកាសជាសារ​ធាណៈ​ថា ក្លឹបគឺលែងលក់ ខ្សែបម្រើ Paul Pogba ហើយបើទោះបីជាក្លឹបណា ហ៊ានឲ្យថ្លៃយ៉ាងណាក៏ដោយ ក៏ក្លឹបលែងលក់ឲ្យដែរ ជាពិសេស ក្លឹប Barcelona តែម្ដង។


Juventus បានផ្អាកទីផ្សារកីឡាករ Paul Pogba ហើយពេលនេះ ខណៈដែលលោក Joan Laporta ដែល​​ជាបេក្ខជនថ្មីនឹងឈរឈ្មោះបោះឆ្នោតជាថ្នាក់ដឹកនាំ ប្រចាំក្លឹប barcelona បានសន្យាជាមួយ ភ្នាក់​ងារទីផ្សារកីឡាករគឺ លោក Mino Raiola ថា លោក​ នឹងផ្ទេរយក​កីឡាករ​ខ្សែបម្រើរូបនេះជាមិនខានឡើយ​ ប្រ​សិន ជាលោក បានជាប់ឈ្មោះជាប្រធានក្លឹប Barcelona មែននោះ។

លោក Giuseppe Marotta បានថ្លែងថា ប្រសិនជាក្លឹបណាមួយចង់ បានកីឡាករ​ម្នាក់នេះមែននោះ គឺត្រូវ​មកទំនាក់ទំនងជាមួយគាត់ផ្ទាល់ កុំទៅទាក់ទងជាមួយ លោក Mino Raiola ឲ្យសោះ ព្រោះគាត់ជាម្ចាស់ក្លឹប។ ហើយម្យ៉ាងវិញទៀត សម្រាប់ទីផ្សារកីឡាករ នៅពេលនេះ ក៏ត្រូវបានបិទផងដែរ គ្មានថ្ងៃដែល Barcelona អាច ទិញយកបានឡើយ ហើយ ក្លឹក៏លែងចង់លក់ឲ្យផងដែរ។​

ប្រភពដដែលបានបន្ដទៀតថា​គាត់បាន ចរចាជាមួយ Barcelona ជាច្រើនដងរួចមកហើយ រហូតមកទល់ពេលនេះ ក្លឹបបដិ​សេធថា​កីឡាករ គឺលែងសម្រាប់ លក់ ហើយ។ ពួកយើងបានប្រថុយគ្រោះថ្នាក់ច្រើនណាស់ សម្រាប់​​ទីផ្សារកីឡាករម្នាក់នេះ ប៉ុន្ដែសុទ្ធសឹងតែ​ ទង្វើរត្រឹមត្រូវទាំងអស់ ។

ពិតណាស់ Barcelona បានផ្ដល់ឱកាសទិញយក ខ្សែបម្រើម្នាក់នេះ ប៉ុន្ដែយើងក៏បដិសេធរួចរាល់ហើយអស់ដែរ​..ហើយក្លឹបក៏ចង់បញ្ជាក់​​​ផងដែរថា កីឡាករខ្សែ បម្រើ រូបនេះ គឺលែងសម្រាប់លក់ទៀត ទោះបីជា Barcelona ឲ្យថ្លៃយ៉ាង​ណាក៏ដោយ ។

Post a Comment

 
Top