GuidePedia

0
ក្លឹបជើងខ្លាំងអង់គ្លេស Manchester City ជិត សម្រេចក្នុងការទិញកីឡាករខ្សែប្រយុទ្ធវ័យក្មេង Raheem Sterling មែនទែនហើយ ក្រោយពីបានបង្កើន តម្លៃខ្លួន ពី៣៥លានផោន ទៅ៤០លានផោន ដើម្បីនាំយកកីឡាករក្លឹប Liverpool រូបនេះមកកាន់ទឹកដីកីឡដ្ឋាន Etihad ។


តាមរយៈសារព័ត៌មាន BBC បានឲ្យដឹងថា ចំនួន៤០លានផោននេះដែរ គឺបានធ្វើឲ្យ Sterling ឡើងទៅឈរនៅ ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករវ័យ ក្មេង មានតម្លៃខ្លួនថ្លៃជាងគេ គ្រាដែលកីឡាករខ្សែបម្រើការពារ Luke Shaw របស់ក្លឹប Man Utd ឈរនៅលេខ៩ ខ្សែការពារ John Stones របស់ក្លឹប Everton ឈរនៅ លេខរៀង ទី១៦ និងកីឡាករ Calum Chambers របស់ក្លឹប Arsenal ឈរនៅចំណាត់ថ្នាក់លេខ១៩ ដែលមានវ័យក្រោម២២ឆ្នាំ ដូចគ្នា។


ការប្រកៀកទៅនឹង Man City ជិតទិញបាននេះដែរ គឺក្នុងខណៈពេលដែលខ្សែប្រយុទ្ធវ័យក្មេងបានកំពុងតែផុតកិច្ច សន្យានៅក្នុងក្លឹបហង្សក្រហម Liverpool ជាមួយនឹងការបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេល៣រដូវ កាលចុងក្រោយនេះ និងបានជួយឲ្យ Liverpool រងជើងឯក Premier League ឆ្នាំ ២០១៣-២០១៤ និងមិនដែលបាត់ មុខពីក្នុងក្រុមជម្រើសជាតិតោក្រដាសអង់គ្លេសម្តងណាឡើយ ទោះមិនបានឈ្នះពានអ្វីក៏ដោយ ៕

Post a Comment

 
Top