អ្នកប្រដាល់កម្ពុជា ឃីម ឌីម៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ត្រូវអ្នកផ្គូផ្គងប្រចាំសង្វៀនបាយ័នផ្គូឲ្យជួបប្រកួតជាមួយ Petch Payaw អ្នកប្រដាល់ជនជាតិថៃ នាយប់ថ្ងៃអាទិត្យ ទី១២ខែកក្កដានេះ ក្នុងកម្មវិធីប្រដាល់លក្ខណៈមិត្តអន្តរជាតិខ្មែរ-ថៃ។
Petch Payaw មិនធ្លាប់មកប្រកួតនៅសង្វៀនភ្នំពេញទេកន្លងមក។ តាមអ្នកផ្គូផ្គងឲ្យដឹងនោះថា អ្នកប្រដាល់ថៃរូបនេះ មិនធម្មតាទេ។ ជាមួយនឹងមានស្នៀតប្រដាល់ល្អ និងខ្លាំងនោះ ប្រវត្តិរបស់គេក៏អស្ចារ្យទៀត។ ប៉ុន្តែគេមិនបានបញ្ជាក់ឲ្យដឹងថា Petch Payawនេះ ធ្លាប់ប្រកួតបានប៉ុន្មានដងនោះទេ ។
ឃីម ឌីម៉ា ជាអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា ដែលធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃ មិនតិចជាង៣០នាក់ទេនាពេលកន្លងមក ដែលមានថៃ ឡាវ បារាំង ជប៉ុន បែលហ្សិក អេស្ប៉ាញ ហ្គាណាជាដើម។ និយាយជារួម ក្នុងការប្រកួតចំនួន៧២ដងរបស់ ឌីម៉ា គេវាយឈ្នះ៦២ដង ចាញ់០៧ដង និងស្មើ៣ដង។ ការប្រកួតចុងក្រោយរបស់គេ គឺវាយឈ្នះអ្នកប្រដាល់ថៃTahan Ek ដោយពិន្ទុ។
ទោះជាយ៉ាងនេះក្ដី សម្រាប់ការជួបអ្នកប្រដាល់ថៃPetch Payaw លើកនេះ មិនដឹងថា ឃីម ឌីម៉ាអាចយកឈ្នះបានឬអត់នោះទេ ព្រោះថាអ្នកប្រដាល់ថៃរូបនេះ គឺជាជើងខ្លាំងប្រចាំនៅស្រុកថៃ។ ចាំមើល តើ ឃីមឌីម៉ា ឈ្នះឬ Petch Payaw ឈ្នះ?
អ្នកប្រដាល់ ពេជ្រ សីហា ជើងខ្លាំងរបស់កម្ពុជា ដែលមានបទពិសោធន៍ជោកជាំជាមួយប្រដាល់នោះ នឹងជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Rachak Sri Site។ អ្នកប្រដាល់ថៃ Rachak Sri Site មិនធ្លាប់មកប្រកួតនៅកម្ពុជានោះឡើយ។
សីហា គេប្រកួតជាមួយថៃជោកជាំហើយ គ្រាន់តែជួបប្រកួតក្នុងស្រុកចំនួន២១នាក់ហើយ ដោយវាយឈ្នះថៃ១៥នាក់ ចាញ់៤ និងស្មើ២នាក់។ សីហា ខ្លាំងកណ្ដាប់ដៃ និងជើង តែបើជួបអាសន្នឬប៉ះដៃគូខ្លាំង គេក៏អាចវាយប្ដូរកែងបានដែរ។ ជាមួយនេះ គេក៏មានភាពអំណត់ខ្ពស់ និងមានកម្លាំងគ្រប់សម្រាប់តស៊ូបាន៥ទឹក។
Rachak Sri Site ជាអ្នកប្រដាល់ដែលធ្លាប់ឡើងរេញច្រើនជាងសីហា និងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ជាច្រើននាក់។ តាមអ្នកផ្គូផ្គងនិយាយឲ្យដឹងនោះថា គេជាអ្នកប្រដាល់ដែលមានថ្វីដៃល្អ និងខ្លាំងប្រចាំនៅស្រុកថៃ។ អ្នកប្រដាល់Jirak Prawat Petch Phumdet រូបនេះ មានស្នៀតទាត់ ជង្គង់ កែង ល្អម៉ាចប់តែម្ដង។ ដូច្នេះ សីហា អាចជួបការលំបាកដែរសម្រាប់ការប្រកួតនេះ។
ទោះជាយ៉ាងណា រវាង ពេជ្រ សីហា និង Rachak Sri Siteនេះ ការឈ្នះចាញ់នោះ គឺមិនអាចទស្សន៍ទាយមុនបានឡើយ បើទោះជាអ្នកប្រដាល់ថៃនេះ មានស្នៀតប្រដាល់ល្អក្ដី៕

Post a Comment