GuidePedia

0
ក្រុម​បញ្ជា​ការដ្ឋាន​អង្គរក្ស A ​​បាន​​ប្រមូល​យក​ទាំង​ពាន​​បាល់ទះ​ជាតិ​​ Hun Sen Cup ទៀត​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ឈ្នះ​ពាន Leo Cup National Volleyball 2015 កាល​ពី​សប្តាហ៍​មុន ក្រោយ​​​​ឈ្នះ​ក្រុម​ក្រសួង​មហាផ្ទៃ ៣-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រនៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។


​ក្រុម​បញ្ជា​ការដ្ឋាន​អង្គរក្ស A ​បាន​ក្លាយ​ជា​ជើង​ឯក​​ពាន​រង្វាន់​ Hun Sen Cup ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​​ ក្រោយ​យក​ឈ្នះក្រុម​ជើង​​ឯក​រង​​ក្រសួង​មហា​ផ្ទៃ ៣-០ (២៥-២១, ២៥-២១, ២៥-២១​)។​ ចំណែក​ក្រុម​ចំណាត់​ថ្នាក់​លេខ៣​បាន​មក​ក្រុម​​កងពល​តូច​លេខ៣១​ការពារ​កោះ​ឆ្នេរ និង​​លេខ​៤​​បាន​ទៅ​​កងពល​ធំ​អន្តរាគមន៍​លេខ៣ ។

​ក្រុម​​បញ្ជា​ការដ្ឋាន​អង្គរក្ស A ​គឺ​ជាជើង​ឯក​ក្នុង​ក្របខ័ណ្ឌ B បន្ទាប់​ពី​បាន​ប្រកួត​ឈ្នះ​ក្រុម​កងពល​តូច​អន្តរាគមន៍​លេខ៧​ដោយ​លទ្ធផល ៣-០​កាល​ពី​ ​​ថ្ងៃ​ទី ១២ ខែ​ ​​កក្កដា ឆ្នាំ ២០១៥ ​ពោល​គឺ​ក្រុម​នេះ​ដណ្ដើម​បាន​ជើង​​ឯក​ទាំង​ពីរ​ក្របខ័ណ្ឌ​តែ​ម្ដង​គឺក្រប​ខ័ណ្ឌBនិង​A​។

សម្រាប់​ប្រាក់​រង្វាន់​​​កម្រិត A ( Division A)

-រង្វាន់​ជយ​លាភី​ជើង​ឯក​ ទទួល​បាន​ប្រាក់​ ៤០ លាន​រៀល
-​រង្វាន់​ជយ​លាភី​លេខ ២ ទទួល​បាន​ប្រាក់​ ១២ លាន​រៀល
-រង្វាន់​ជយ​លាភី​លេខ ៣ ​ទទួល​បាន​ប្រាក់​ ៨ លាន​រៀល
-រង្វាន់​​ជយលាភី​លេខ៤ ទទួល​បាន​ប្រាក់ ៤ លាន​រៀល

Post a Comment

 
Top