GuidePedia

0
ក្លិប​បាល់ទាត់​ខេត្ត​ស្វាយរៀង​បាន​ចេញ​មុខ​​បដិសេធ​ មិន​ទទួល​យក​​ការ​ឧបត្ថម្ភ​​​​ពី​អ្នក​គាំទ្រ​ដែល​​​ចង់​ជួយ​ដល់​កីឡាករ​ James Micheal ដែល​ទទួល​រង់​របួស​បាក់​ជើង ​កាល​ពី​ម្សិល​មិញ​ និង​បាន​អះអាង​ថា ក្លិប​មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​​ការ​ព្យាបាល ប៉ុន្តែ​ក្លិប​សូម​ទទួល​យក​ដោយ​រីក​រាយ​ចំពោះ​សន្តាន​ចិត្ត​ដ៏​ថ្លៃ​ថ្លា​​របស់​អ្នក​គាំទ្រ​ដែល់​ចង់​ជួយ​ឧបត្ថម្ភ។

James Micheal (ឈរ​លេខ៤៥) របួស​បាក់ជើង​ម្សិល​មិញ

លោក ឱក សំណាង អគ្គលេខាធិការ​ក្លិប​ស្វាយរៀង​បាន​ប្រាប់ Sabay ថា ៖«ក្លិប​ស្វាយរៀង​សូម​ទទួល​យក​សន្តាន​ចិត្ត​របស់​អ្នក​គាំទ្រ​ដោយ​ក្តី​រំភើប​រីក​រាយ​ដែល​ចង់​ជួយ​ជា​ប្រាក់​ដល់​ក្លិប​ដើម្បី​ព្យាបាល​ដល់​ James​ ប៉ុន្តែ​មិន​ទទួល​យក​ប្រាក់​ឡើយ​ ពី​ព្រោះ​ក្លិប​មាន​លទ្ធភាព​​គ្រប់​គ្រាន់​សម្រាប់​ព្យាបាល។ ​ប្រសិន​បើ​អ្នក​គាំទ្រ​ស្រលាញ់​ពេញ​ចិត្ត​ និង​ផ្តល់​ជា​ប្រាក់​ដល់​កីឡាករ​ផ្ទាល់​ អ្នក​គាំទ្រ​អាច​ជួន​ដល់​គាត់​ ខ្ញុំ​មិន​ហាម​ឃាត់​ទេ​ តែ​បើ​ផ្តល់​មក​ក្លិប​គឺ​អត់​ទទួល​យក​ទេ»។

លោក​អគ្គលេខាធិការ​បញ្ជាក់​ថា លោក​​ប្រធាន​​បាន​​បញ្ជាក់​ប្រាប់​មក​ក្លិប​ហើយ​គឺ​មិន​ទទួល​យក​ប្រាក់​ពី​អ្នក​គាំទ្រ​ឡើយ​ ពី​ព្រោះ​ក្លិប​មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​លើ​ការ​ព្យាបាល​កីឡាករ James។ លោក​សង្ឃឹម​ថា​ អ្នក​គាំទ្រ​នៅ​តែ​ស្រលាញ់​ពេញ​ចិត្ត​ និង​គាំទ្រ​ដល់​ក្លិប​បាល់ទាត់​ស្វាយ​រៀង​បន្ត​ទៀត។

លោក​ ឱក សំណាង​បាន​សំណូម​ពរ​ដល់​គ្រប់​ក្លិប​បាល់ទាត់​ទាំង​អស់​ដែល​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​សូម​ពិនិត្យ​មើល​ទី​លាន​​ឲ្យ​បាន​ល្អ​ និង​ច្បាស់​លាស់​​សម្រាប់​ការ​ប្រកួត​។ ប្រសិន​បើ​ទី​លាន​មិន​ល្អ​ទេ​ អាច​នឹង​ធ្វើ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ដល់​កីឡាករ​ដោយ​ប្រការ​ណា​មួយ។


ខ្សែ​ការពារ​សញ្ជាតិ​នីហ្សេរីយ៉ា​របស់​ស្វាយរៀង James Micheal បាន​ទទួល​រង់​របួស​បាក់​ជើង​យ៉ាង​ធ្ងន់ធ្ងរ​កាល​ពី​ម្សិល​មិញ​នៅ​ពេល​​រូប​គេ​រត់​ដណ្តើម​បាល់​ជា​មួយ​កីឡាករ​ឃួន ឡាបូរ៉ាវី​ហើយ​ក៏​ក្រឡាច់​ជើង​ដួល​ដោយ​ខ្លួន​ឯង​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​តែ​ម្តង។

Post a Comment

 
Top