GuidePedia

0
Pep Guardiola ដែល​ជា​គ្រូ​បង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ​របស់​ក្លិប Bayern Munich នៃ​ក្របខ័ណ្ឌ Bundesliga បានចេញមក​បដិសេធ​ព័ត៌មានចចាមអារ៉ាម​ថា​លោក Mario Götze ខ្សែ​បម្រើវ័យ​ក្មេងជម្រើសជាតិ​អាល្លឺម៉ង់​ កំពុង​ផ្លាស់​​ទៅ​កាន់​ក្លិប Juventus ម្ចាស់ជើងឯក​ក្រប​ខ័ណ្ឌ Serie A របស់អ៊ីតាលី​ក្នុង​កំឡុង​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្តៅ​នេះ​មិនមែនជាការពិតនោះទេ។ គាត់​ទទូច​ថា​ក្រុម​របស់​ពួកយើងនៅត្រូវការគេក្នុងផែន​ការនាពេលអនាគត។


ម្ចាស់គ្រាប់បំប៉ោង​សំណាញ់ចុងក្រោយជួយអោយ​អាល្លឺម៉ង់​ឈ្នះ​ការ​ប្រកួត World Cup ក្នុង​ឆ្នាំ 201​​4 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយជា​កីឡាករ​ដ៏​សំខាន់​នៃក្រុម Bayern Munich នា​រដូវ​កាលកន្លងមក​។ ប៉ុន្តែគាត់ត្រូវបានផ្លាស់​ប្តូ​រ​មុខ​តំណែង​លេងជា​ច្រើន​ដង​ពីការរៀបចំទម្រង់លេងរបស់​ Pep Guardiola រហូតបាន ក្លាយ ខ្លួនជាកីឡាករ​បម្រុង​​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្របខ័ណ្ឌ UEFA Champions League និង DFB-Pokal ហើយមានព័ត៌មាន​​ថា​ក្លិប Juventus កំពុង​តែទាក់ទាញ​គាត់មក រួមទ័ពនៅរដូវកាលនេះផងដែរ​។

ទោះ​ជា​យ៉ាង​ណា​លោក Pep Guardiola បាន​បង្ហើបអោយ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​19 ខែ​កក្កដា​ថា​: «​ Mario Götze គឺជាកីឡាករកំពូលមួយរូបក្នុងក្រុមរបស់ខ្ញុំ និង ក្នុងគំនិតរបស់ខ្ញុំ ​ លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​លេង​ពេញមួយ​រដូវ​កាល​ទាំង​មូល​ដែលនឹងត្រូវចាប់​ផ្តើ​ម​ក្នុង​ពេល​ឆាប់​ៗនេះ ​»​។

Post a Comment

 
Top