GuidePedia

0
ក្រុម​កាំភ្លើង​ធំ Arsenal របស់​លោក​ Arsene Wenger ​បាន​លើក​ពាន​ Barclays Asia Trophy បន្ទាប់​ពី​យក​ឈ្នះ​លើ​ Everton ៣-១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ នា​កីឡដ្ឋាន​ជាតិ​ ប្រទេស​សិង្ហបុរី កាល​ពី​យប់​មិញ។


កាំភ្លើង​ធំ បាន​បាញ់​៣​គ្រាប់​មុន​ ដោយ​​ខ្សែ​បម្រើ​ទាំង​៣​គ្រាប់ ពោល​គឺ Theo Walcott ​រក​បាន​នៅ​នាទី​២១, Santi Cazorla ​នាទី​៥៨ និង​ Mesut Ozil ​នាទី​៦២ ​ខណៈ​ដែល​​ក្រុម​ Everton របស់​លោក​ Roberto Martínez ​បំបែក​ពង​មាន់​​បាន​១​គ្រាប់​វិញ នៅ​នាទី​​៧៦ ដោយ​ខ្សែ​បម្រើ​ Ross Barkley។

​ដោយ​ឡែក​១​គូ​ទៀត​ ដែល​ជា​គូ​ប្រកួត​យក​លេខ​៣​នោះ​គឺ Stoke City ​បាន​យក​ឈ្នះ​លើ​ម្ចាស់​ផ្ទះ​ Singapore Select XI ​២-០។

Arsenal នឹង​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​២​ប្រកួត​ទៀត​​​ នៅ​ទឹក​ដី​ខ្លួន​ឯង​ Emirates Stadium ​ដែល​នឹង​ត្រូវ​ប៉ះ​ Olympique Lyonnais របស់​បារាំង នា​ថ្ងៃ​​សៅរ៍​ ទី​២៥ និង​ប៉ះ​ VfL Wolfsburg ​របស់​អាល្លឺម៉ង់ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៦​បន្ត​ទៀត មុន​ប៉ះ Chelsea ក្នុង​ការ​ប្រកួត​ FA Community Shield ​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា៕



Post a Comment

 
Top