GuidePedia

0
ក្លិប Southampton បាន​បំពេញ​ការ​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​ហូឡង់ Jordy Clasie ពី​ក្លិប Feyenoord ក្នុង​កិច្ច​សន្យា​រយៈ​ពេល​ ៥ ​ឆ្នាំ​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ​កាល​ពី​ថ្ងៃ​ពុធ។


ការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​ប្រធាន​ក្រុម​របស់​ក្លិប Feyenoord រូប​នេះ កើត​ឡើង ក្រោយ​ពី​ការ​ចាក​ចេញ​របស់​ខ្សែ​បម្រើ​អន្តរជាតិ​បារាំង Morgan Schneiderlin ក្នុង​តម្លៃ​ខ្លួន ២៥ លាន​ផោន (ស្មើ​នឹង​ ៣៩ ​លាន​ដុល្លារ​អាមេរិក) ទៅ​កាន់​ក្លិប Manchester United។

Clasie វ័យ​ ២៤ ​ឆ្នាំ នឹង​ចូល​រួម​ជា​មួយ​នឹង Southampton ក្រោយ​មាន​ការ​ព្រម​ព្រៀង​គ្នា​មួយ​លើ​តម្លៃ​ខ្លួន ១២ លាន​អឺរ៉ូ (ស្មើ​នឹង​ ១៣,១ លាន​ដុល្លារ​អាមេរិក)។ Clasie បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ល្អ​ក្នុង​ការ​ចូល​រួម​ជាមួយ​នឹង Southampton។ វា​ជា​ក្លិប​ដ៏​ល្អ​មួយ ហើយ​ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​មក​ទី​នេះ។ វា​ជា​ក្លិប​ដ៏​ធំ​មួយ​ដែល​កំពុង​តែ​លេង​ក្នុង​លីក​ដ៏​ធំ និង​សំខាន់​បំផុត​មួយ»។


Clasie ស្គាល់​លោក Ronald Koeman ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Southampton យ៉ាង​ច្បាស់ ក្នុង​ពេល​លោក​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្លិប Feyenoord ដែល​ជា​កន្លែង​ខ្សែ​បម្រើ​រូប​នេះ​ធ្វើ​ការ​បង្ហាញ​ខ្លួន​ ១២៩ ​លើក​៕

Post a Comment

 
Top