GuidePedia

0
ក្លឹប​យក្ស​ អេស្ប៉ាញ​ Real Madrid បាន​យល់ព្រម​ស៊ីញេ​កុង​ត្រា​ យក​អ្នក​ចាំទី​ក្លឹប​ Espanyol​ កីឡាករ Kiko Casilla​ មក​ជំនួស Casillas​ ដែល​ប្ដូរ​ទៅ​លេង​នៅ ​Porto បាន​ហើយ​ពោល​ គឺ​កុង​ត្រា​រយៈពេល​៥​ឆ្នាំ​។ នេះ​បើ​យោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់ ​ក្លឹប​បាន​បញ្ចេញ​ឲ្យ​ដឹង​។


តាម​ពិត​ទៅ​អ្នក​ចាំ​ទី​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​​​ ​ធ្លាប់​ជា​យុវជន​ថ្នាល​របស់​ Real​ តែ​បាន​ចាក​ចេញ​ពី​កីឡដ្ឋាន​ Santiago Bernabeu កាល​ពី​ឆ្នាំ​២០០៨។ ដោយ​សារ​អ្នកចាំ​ទី​ជើង​ចាស់​ដៃ​ស្អិត​ Iker Casillas ប្ដូរ​ទៅ​លេង​នៅ​ព័រទុយហ្គាល់​ ក្លឹប​ក៏​បាន​ទិញ​យក​កីឡាករ​រូប​នេះ​មក​ជំនួស​តែ​ម្ដង។

ចំណែក​ខាង​ក្លឹប Espanyol ក៏​បាន​ប្រកាស​ដែរ​ថា​ ការ​ចុះ​កុង​ត្រា​នេះ​ ទទួល​បាន​ជោគ​ជ័យ​ហើយ​ ស្រប​ពេល​ខាង​ស្ដេច​សរ​ក៏​បាន​ទទួល​យក​កីឡាករ​រូប​នេះ​ គ្រាន់​តែ​មិន​ទាន់​ពិនិត្យ​សុខភាព​តែ​ប៉ុណ្ណោះ។​

បន្ថែម​ពី​នេះ​ខាង​គេហទំព័រ​ The Goal បាន​ផ្សាយ​ថា​ កុង​ត្រា​របស់ Casilla ​មាន​តម្លៃ​១០​លាន​អឺរ៉ូ​ ហើយ​រូប​គេ​នឹង​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ ចូល​លេង​ក្នុង​ក្លឹប​ន​រដូវ​កាល​ចូល​មក​ដល់​ឆាប់ៗ​ខាង​មុខ​នេះ។

Post a Comment

 
Top