GuidePedia

0
អ្នក​ចាត់​ការ​ថ្មី​របស់​ Real Madrid លោក Rafa Benitez បាន​បក​ស្រាយ​អំពី​ កីឡាករ​ទាំង​អស់​របស់ ​អធិរាជ​ស ​ដែល​អ្នក​កាសែត ​បាន​សួរ​លោក​ក្នុង​សន្និសិទ​កាសែត ​មួយ​នៅ​ប្រទេស​អូស្រ្តាលី​ពិត​ជា​គួរ​ឲ្យ​គោរព។


អតីត​អ្នក​ចាត់ការ​ក្លឹប​ហង្ស​ក្រហម​រូប​នេះ​ បាន​និយាយ​ថា​ កីឡាករ​នៅ​ Real Madrid​ ទាំង​អស់​សុទ្ធ​តែ​ខ្លាំង ​ប៉ុន្តែ ​Ronaldo ខ្លាំង​ជាង​ហ្នឹង​ទៅ​ទៀត។ “ វា​ពិបាក​ខ្លាំង​ណាស់​ដើម្បី ​និយាយ​ថា​កីឡាករ​ណាមួយ​ល្អ​ជាង​គេ​ក្នុង​ពិភពលោក​។ មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ដែល​កំពុង​តែ​បង្ហាញ​សមត្ថភាព​នៅ​លើ​ទី​លាន​។ ការ​សម្រេច​ចិត្ត​ថា​ កីឡាករ​ណា​ល្អ​ដាច់​គេ​ ពិត​ជា​ពិបាក​ដូច​ឲ្យ ​កូន​ជ្រើស​រើស​រវាង​ឪពុក​ម្ដាយ​ថា​មួយ​ណា​ល្អ​ជាង​អញ្ចឹង។Benitez បាន​និយាយ​។

លោក​បាន​បន្ត​ទៀត​ថា​៖" ខ្ញុំ​គិត​ថា​ Ronaldo, Bale, Benzema, James.... សុទ្ធ​តែ​ជា​កីឡាករ​ក្នុង​ចំណាត់​ថ្នាក់​ល្អ​បំផុត​នា​ពេល​នេះ​។ ​ពួក​គេ​សាកសម​ជា​កីឡាករ​ល្អ​មែន​ ប៉ុន្តែ​បើ​និយាយ​ពី​ Ronaldo​ វិញ​ខ្ញុំ​គិត​ថា​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ក្នុង​ចំណោម​អ្នក​ខ្លាំង​។ ​

ដោយ​ឡែក​អតីត ​អ្នក​ចាត់​ការ​ Real Madrid លោក Carlo Ancelotti ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា​ Ronaldo ជា​កីឡាករ​ល្អ​បំផុត​ពី​លោក​ធ្វើ​ជា​គ្រូ​បង្វឹកReal Madrid ដំបូង​មក​ម្ល៉េះ។

Post a Comment

 
Top