GuidePedia

0
នៅ​ទី​បំផុត​ ជើងឯក​បាល់ទាត់​ឆ្នេរខ្សាច់​ពិភពលោកផ្នែកបុរស ឬ FIFA Beach Soccer World Cup ឆ្នាំ​២០១៥ បាន​រក​ឃើញ​ជើងឯក​ហើយ គឺ​ក្រុមម្ចាស់ផ្ទះ ព័រទុយហ្គាល់។


ក្រុម​ម្ចាស់​ផ្ទះមួយ​នេះ បាន​បំបាក់​ក្រុម​ដែន​កោះ​មហាសមុទ្រ​ប៉ាស៊ីហ្វិក តាហ៊ីទី ៥-៣ ដើម្បី​លើក​ពាន​លើ​ដី​ខ្លួន​ឯង​នៅ​មុខ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ខ្លួន។ ជ័យជម្នះ​នេះ ក៏​ជា​ការ​បញ្ចប់​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ​របស់​តាហ៊ីទី ដែល​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រជាលើកដំបូងនៅ​ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​លើក​ទី​៣។

៥គ្រាប់របស់ព័រទុយហ្គាល់ រក​បាន​ដោយ Madjer, Belchior, Coimbra, Novo និង Alan ខណៈ​៣គ្រាប់​សង​វិញ​របស់​តាហ៊ីទី ធ្វើ​បាន​ដោយ Labaste និង Li Fung Kuee (២គ្រាប់)។

មុន​ឡើង​ដល់​វគ្គចុង​ក្រោយ​នេះ ព័រទុយហ្គាល់​បាន​បំបាក់​រុស្សី ៤-២ នា​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ រី​ឯ​តាហ៊ីទី ស៊ី​អ៊ីតាលី​ ដោយ​បាល់​ប៉េណាល់ទីកាត់សេចក្ដី ក្រោយ​ស្មើ​គ្នា ៦-៦។ ការប្រកួតដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ រុស្សី ឈ្នះ អ៊ីតាលី ៥-២៕

Post a Comment

 
Top