GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប​តោ​ខៀវ Chelsea លោក Jose Mourinho បាន​និយាយ​ថា កីឡាករ Filipe Luis និង​កីឡាករ Mohamed Salah​នឹង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ទឹកដី Stamford Bridge​ក្នុង តម្លៃ​ដ៏​ត្រឹមត្រូវ​មួយ​នៅក្នុង​រដូវ​កាល​ក្តៅ​នេះ។


កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Filipe Luis បាន​ចូល​លេង​ឲ្យ​ក្លិប Chelsea​ពី​ក្លិប Atletico Madrid កាលពី​រដូវ​កាល​មុន​ក្នុងតម្លៃ​១៥.៨​លាន​ផោន ប៉ុន្តែ​ពេលនេះ គាត់​អាច​នឹង​វិលត្រឡប់​ទៅកាន់​កន្លែង​ដើម​នៅ​ទឹកដី Vicente Calderon បើទោះជា​លោក Mourinho​អះអាងថា ខ្សែការពារ​ម្នាក់នេះ នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពិតមែន តែ​ក្នុងតម្លៃ​មួយ​ដ៏​ត្រឹមត្រូវ។

ដោយឡែក អនាគត​របស់​កីឡាករ Salah កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ស្រពិចស្រពិល​ផងដែរ ក្រោយ​ច្រានចោល​ការបន្ត​នៅ​ជា​កីឡាករ​ខ្ចី​ជើង​របស់គាត់​នៅ​ក្លិប Fiorentina ក្នុងនោះ​ក្លិប Roma កំពុង​សំឡឹង​ចង់បាន​សេវាកម្ម​លេង​របស់គាត់ ហើយ​លោក Mourinho​បាន​និយាយ​ទទួលស្គាល់ថា គ្មាន​ចន្លោះ​លេង​នោះទេ​សម្រាប់​កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​ម្នាក់នេះ នៅក្នុង​ក្រុម​របស់គាត់​។​


គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​ម្នាក់នេះ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា ប្រសិនបើ​ពួកគេ​ចង់បាន​កីឡាករ Luis​ត្រឡប់​ទៅវិញ បាន​មិនមាន​បញ្ហា​អ្វី​នោះទេ ហើយ​យើង​នឹង​ពិភាក្សា​លើ​ការផ្តល់ជូន​មួយ​នេះ​។ លោក​បាន​បន្តទៀត​ជា ជាមួយនឹង​កីឡាករ Hazard, Willian, Traore, Moses និង​កីឡាករ Cuadrado បានន័យថា គ្មាន​កន្លែង​ទំនេរ​ទេ សម្រាប់​កីឡាករ Filipe Luis និង​កីឡាករ Mohamed Salah៕

Post a Comment

 
Top