GuidePedia

0
ក្លឹប​ជើង​ឯក​ អាល្លឺម៉ង់ Bayern Munich ​បាន​ស៊ីញេ​កុង​ត្រា​ទទួល​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​ Douglas Costa​ពី​ក្លឹប​ Shakhtar Donetsk របស់​អ៊ុយក្រែន​បាន​សម្រេច​ហើយ​នេះ​បើ​យោង​តាម​ប្រភព​គេហទំព័រ​ផ្លូវ​ការ​របស់​ Bayern Munich បាន​ឲ្យ​ដឹង ​ប៉ុន្មាន​ម៉ោង​មុន​នេះ។


កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​ផ្ទេរ​មក​អាល្លឺម៉ង់​ក្នុង​តម្លៃ​៣២​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​។ “ ក្ដី​សុបិន្ត​ក្លាយ​ជា​ការ​ពិត​ហើយ ​សម្រាប់​ខ្ញុំ​ក្នុង​ថ្ងៃ​នេះ​។" Costa បាន​និយាយ​អំឡុង​ពេល​ស៊ីញកុង​ត្រា​​ បន្ទាប់ពី​បញ្ចប់​ភារកិច្ច​ក្នុង​ពាន​រង្វាន់​ Copa Armerica ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល។

ចំណែក​លោក Matthias Sammer​ ប្រធាន​ក្លឹប​ Bayern Munich បាន​និយាយ​ពេល​ចុះ​កុង​ត្រា​នេះ​ថា​៖​ Douglas Costa នឹង​ធ្វើ​ឲ្យ​ Bayern មាន​ទម្រង់​លេង​កាន់​តែ​ល្អ​ជាង​មុន​។ គាត់​មាន​សមត្ថភាព​​ និង​ទិចនិក​ល្អ​ ពិសេស​កម្លាំង​នៃ​ការ​ប្រើ​ជើង​ឆ្វេង​របស់​គាត់។​ចលនា​បំលាស់​ទី​ក្នុង​ទីលាន​របស់​គាត់​ពិត​ជា​រហ័ស​។


ដោយ​លេង​ឲ្យ​ក្លឹប​Shakhtar Donetsk បាន​១៤៩​ប្រកួត​ Costa​រក​គ្រាប់​បាល់​បាន​២៩​គ្រាប់​និង​ជួយ​ក្លឹប​ឈ្នះ​ពាន​បាន​៥​ដង​ផង​ដែរ។

Post a Comment

 
Top