GuidePedia

0
ក្លិប​ភ្នំពេញ​ក្រោន​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ RSN ដ៏​ថ្មី​សន្លាង​របស់​ខ្លួន​ដើម្បី​ទទួល​ភ្ញៀវ​បឹងកេត​អង្គរ​​វេលា​​ម៉ោង​៦:០០ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះសម្រាប់​​លីក​កម្ពុជា​រដូវ​កាល​២០១៥ ​ ​និង​​មាន​ការ​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍​ BTV។ ចាំ​មើល​ថា ក្រុម​ម្ចាស់​ផ្ទះ​អាច​រក​បាន​៣​ពិន្ទុ​ ឬ​​ក្រុម​ភ្ញៀវ​ជា​អ្នក​ទទួល​បាន​៣​ពិន្ទុ?


សម្ដី​គ្រូ​បង្វឹក​ក្លឹប​ទាំងពីរ៖

ជួស​មុខ​គ្រូ​បង្វឹក​​លោក Samuel Schweingruber ប្រធាន​ក្រុម​ក្លឹប​ភ្នំពេញ​ក្រោន​ កីឡាករ​ កុក បូរីស បញ្ចេញ​ចំណាប់​អារម្មណ៍​លើ​ការ​ប្រកួត​នេះ​ថា​៖" ពួក​យើង​រៀបចំ​បាន​ល្អ​ ខ្ញុំ​ឃើញ​មិត្ត​រួម​ក្រុម​ទាំង​អស់​សុទ្ធ​តែ​ប្រឹង​ប្រែង​ នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​បើ​ទោះ​បី​ជា​ខ្ញុំ​គិត​ថា​យើង​ត្រូវ​ការ​ ១​ ឬ ​២ ប្រកួត​ដើម្បី​ការពារ​តំណែង​ជើង​ឯក​របស់​យើង​ក៏​ដោយ។ ” យើង​មាន​កីឡាករ​ថ្មី​ច្រើន​ពួក​យើង​ត្រូវ​តែ​ហ្វឹក​ហាត់​ឲ្យ​បាន​កាន់​ច្រើន​ថែម​ទៀត​សម្រាប់​ការ​ប្រកួត​ដំបូង​នេះ ​ហើយ​ខ្ញុំ​ជឿជាក់​ថា​ពួក​យើង​នឹង​ឈ្នះ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​បឹង​កេត​អង្គរ!”


ចំណែក​លោក ប្រាក់​សុវណ្ណារ៉ា​វិញ​បាន​និយាយ​ដែរ​ថា​៖ ក្លឹប​​បឹង​កេត​អង្គរ​មាន​គោល​ការណ៍​ធំ​មួយ​គឺ​ក្លឹប​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​ក្នុង​ពាន​​​​លីក​បាល់ទាត់​កម្ពុជា​ឆ្នាំ​២០១៥​នេះ និង​ឈ្នះ​ពាន​​​រង្វាន់​ធំ​លំដាប់​ទី​ ១​នេះ​ឲ្យ​បាន ។ កូន​ក្រុម​របស់​លោក​នា​ពេល​បច្ចុប្បន្ន​មាន​កម្រិត​បច្ចេកទេស​ និង​កម្លាំង​​ល្អ​ទាំង​ព្រម ​ហើយ​បើ​ប្រៀបធៀប​នឹង​ក្លឹប​​ខ្លាំង​ៗ​​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ ក្លឹប​លោក​កំពុង​មាន​ភាព​លេចធ្លោ​ជាង​គេ។


ព័ត៌មាន​និង​ប្រវត្តិ​ក្រុម​ទាំង​ពីរ៖

សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​៥​ដង​ចុង​ក្រោយ​​កន្លង​មក​ភ្នំពេញ​ក្រោន និង​បឹង​កេត​​ឈ្នះ​៣​និង​ចាញ់​ពី​ប្រកួត​ដូច​គ្នា​។​តែ​បើ​និយាយ​ពី​ប្រវត្តិ​ជួប​គ្នា​របស់​ក្រុម​ទាំង​ពីរ​វិញ​ ៦​ប្រកួត​ចុង​ក្រោយ​ចាញ់​បី​និង​ឈ្នះបី​ប្រកួត​ដូច​គ្នា​ទៀត។

ជើង​កីឡាករ៖

សម្រាប់​ក្រុម​ទាំង​ពីរ​សម្បូរ​កីឡាករ​ល្អ​ដូច​គ្នា​ដែល​សុទ្ធ​តែ​ជាប់​ជម្រើស​ជាតិ​កម្ពុជា​​U23​និង​ឈុត​ធំ​។ ក្រុម​របស់​លោក Samuel Schweingruber នឹង​ត្រូវ​អវត្តមាន​កីឡាករ​ អ៊ុក​​ សុទ្ធី( របួស​ជង្គង់)តែ​ម្នាក់​ប៉ុណ្ណោះ​ចំណែក​ ផ្សេង​ពី​នេះ​សុទ្ធ​តែ​អាច​ចូល​លេង​បាន​ទាំង​អស់។ កីឡាករ​ចំណូល​ថ្មី​ កែវ​សុផេង ជា​តួ​សំខាន់​ស្រប​ពេល​​សារីម៉ាត់ណូ រ៉ូទីន ងយ​ស្រ៊ីន និង​វ៉ា​សុថន ​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​នេះ។

ចំពោះ​ក្រុម​បឹង​កេត​វិញ​ គ្មាន​បញ្ហា​កីឡាករ​នោះ​ទេ​​ស្រប​ពេល​ឃួន ឡាបូរ៉ាវី និង​ចាន់​វឌ្ឍនាកា ជា​តួ​សំខាន់។

ក្រៅ​ពី​គូរ​នេះ​នៅ​មាន​ក្រុម​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ប៉ះ​បៀល​ប្រាយ​យូណៃធីត ក្នុង​កីឡដ្ឋាន​​បាទី​១ Cambodia Tiger ប៉ះ ប៉ូលីស ក្នុង​កីឡដ្ឋាន Western Stadium និង National Defense ប៉ះ ​Western University​ក្នុង​កីឡដ្ឋាន Army Stadium ។

Post a Comment

 
Top