ក្លិបCrystal Palaceបានចុះហត្ថលេខាទិញកីឡាករYohan Cabaye ពីក្លិបជើងឯកបាល់ទាត់បារាំង Paris St-Germain ក្នុងតម្លៃឯតទគ្គកម្មរបស់ក្លិប១០លានផោន។
ខ្សែបម្រើវ័យ២៩ឆ្នាំម្នាក់នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ ជាមួយនឹងជម្រើសឡើងតម្លៃខ្លួន១៣លានផោន។
គួរឲ្យដឹងថា កីឡាករCabaye បានចូលលេងជាមួយក្លិប PSGពីក្លិប Newcastle ក្នុងតម្លៃ១៩លានផោន កាលពីខែមករា ឆ្នាំ២០១៤ ប៉ុន្តែគាត់លេងបានតែ១៣ប្រកួតប៉ុណ្ណោះ ខណៈដែលក្រុមរបស់លោក Laurent Blanc ឈ្នះជើងឯកក្នុងស្រុកទាំង៣ កាលពីរដូវកាលមុន។
គួររំលឹកថា តម្លៃផ្ទេរឯតទគ្គកម្មលើកមុនរបស់ក្លិប Crystal Palaceមានត្រឹមតែ៧លានផោនប៉ុណ្ណោះ ដែលបានចំណាយឲ្យក្លិប Wiganកាលពីឆ្នាំ២០១៤ សម្រាប់កីឡាករស្កុតលែនវ័យ២៧ឆ្នាំ James McArthur។
រីឯលោក Alan Pardew គឺជាអ្នកចាត់ការបច្ចុប្បន្នរបស់ក្លិប Crystal Palaceបានទិញកីឡាករ Cabaye ពីក្លិប Lilleនៅក្នុងឆ្នាំ២០១១ អំឡុងពេលវេលារបស់លោក ជាអ្នកចាត់ការរបស់ក្លិប Newcastle ដោយកីឡាករស្ថិតនៅក្នុងក្រុមជម្រើសជាតិបារាំងម្នាក់នេះ រកបានតែ១៨គ្រាប់ប៉ុណ្ណោះ ពី៩៣ប្រកួតរបស់គាត់។
ខណៈនោះដែរ កីឡាករ Cabaye បាននិយាយថា គាត់នឹងផ្តោតសំខាន់តែម្យ៉ាងគត់លើជីវិតថ្មីរបស់លោកជាមួយក្លិប Crystal Palace៕

Post a Comment