GuidePedia

0
ប្រធាន​ក្លឹប​របស់​ក្រុម​បាល់ទាត់​ Real Madrid​ លោក​ Florentino ​Perez​ ត្រូវ​បាន​គេ​ឲ្យ​ឆ្លើយ​សំណួរ​មួយ​ចំនួន​ ក្រោយ​ពេល​មាន​ភ្នាក់ងារ​គ្រប់គ្រង​កីឡាករ​បាល់ទាត់​ម្នាក់​ បាន​និយាយ​ថា​ប្រធាន​ក្លឹប​មួយ​នេះ​ មិន​ចូលចិត្ត​កីឡាករ​ស្បែក​ខ្មៅ។​


លោក​ Santos Marquez​ ដែល​ជា​ភ្នាក់ងារ​គ្រប់គ្រ​ងរបស់​ Iker Casillas​ បាន​អះអាង​ថា​ រូបលោក​បាន​ចាប់​ផ្ដើម​មាន​គំនិត​មិន​ចុះសម្រុង​ជាមួយ​លោក​ Florentino ​Perez​ កាល​ពី​១០​ឆ្នាំ​មុន ដោយ​សារ​ Perez​ ខ្វះ​ការ​គោរព ​សម្រាប់​កីឡាករ​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​ Claude Makelele។​

ក្នុងនោះ​លោ​ក​ Marquez​​ និយាយ​ប្រាប់​សារព័ត៌មាន​ AS ​ថា​ Florentino ​មិន​ចូលចិត្ត​កីឡាករ​ស្បែក​ខ្មៅ​នោះ​ទេ​ តែ​នេះ​ក៏​មិនមែន​មាន​ន័យ​ថា​រូបលោក​ ជា​មនុស្ស​រើសអើង​ពណ៌​សម្បុរ​ដែរ​ គឺ​គ្រាន់​តែ​លោក​មិន​ចូលចិត្ត​ពួក​គេ​ ទន្ទឹមគ្នា​នេះ​លោក​ Santos​ បាន​ឲ្យ​ដឹង​ទៀត​ដែរ​ថា​ រូបលោក​ក៏​ធ្លាប់​ឈ្លោះ​ប្រកែក​ជាមួយ​លោក​ Perez​ រឿង​កីឡាករ​ Samuel Eto’o​ ដែរ​ គឺ​ពេល​នោះ​ Eto’o​ ចេញ​ពី​ក្លឹប​ដោយ​សារ​ស្បែក​របស់គេ​នេះ​ឯង។​

តាមរយៈ​នេះ​ ប្រសិន​បើ​ពាក្យ​សម្ដី​ទាំង​ប៉ុន្មាន​ គឺ​ជា​ការពិត​មែន​នោះ​ លោក​ Florentino ​Perez​ ប្រហែល​ជា​មាន​គេ​មិន​ចូលចិត្ត​កាន់​តែ​ច្រើន​ហើយ​ ព្រោះមួយរយៈ ពេលចុងក្រោយនេះ​ លោក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ​ជាច្រើន​ ក្នុង​នោះ​បូករួម​ទាំង​ការ​ទិញ​លក់​កីឡាករ​ និង​ការ​បណ្ដេញ​គ្រូ​បង្វឹក​ល្អ​ចេញ​មួយ​ទៀត។​

Post a Comment

 
Top