GuidePedia

0
ក្នុង​ពិភព​បាល់ទាត់​បច្ចុប្បន្ន​ កីឡាករ​ជាច្រើន​​លេង​ក្នុង​ដំណែង​ផ្សេង​គ្នា​ដូច​ជា​៖ អ្នក​ចាំ​ទី ​​ខ្សែ​ការពារ​​ ខ្សែ​បម្រើ​ ប្រយុទ្ធ​ជា​ដើម​។ កីឡាករ​ទាំង​នោះ​តែ​មាន​ទេព- កោសល្យ​រៀង​ខ្លួន​ ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​​ ញាក់​បាល់ បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ជា​ដើម។


បច្ចុប្បន្ន​នេះ ​បើ​និយាយ​ពី​ខ្សែ​ប្រយុទ្ធ​វិញ​ពិត​ជា​ Messi, Ronaldo, Zlatan Ibrahimovic,....... ជាប់​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង​គេ​បំផុត​ ក្នុង​ពិភពលោក​។ ចុះ​ខ្សែ​បម្រើ​វិញ​​ តើ​កីឡាករ​ណា​ខ្លះ​ជាប់​ជា​កីឡាករ​កំពូល​ក្នុង​ពិភពលោក?

សូម​​ប្រិយមិត្ត ​មក​ស្គាល់​ខ្សែ​បម្រើ​ល្អ​បំផុត​១០​រូប​ ក្នុង​ពិភពលោក​បច្ចុប្បន្ន​៖

១០-Steven Gerrard (Liverpool)


អតីត​ប្រធាន​ក្រុម​ក្លឹប​ហង្ស​ក្រហម​រូប​នេះ​ បាន​លេង​នៅ​កីឡដ្ឋាន ​Anfield ស្ទើ​តែ​ពេញ​មួយ​ជីវិត​​ទៅ​ហើយ​ៗ​ក៏​ជា​ខ្សែ​បម្រើ​ល្អ​បំផុត ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ផង​ដែរ​។​ ទោះ​បី​ជា​ខ្សែ​បម្រើ​ តែ​ជំនាញ​ស៊ុត​ប៉េណាល់ទី ​និង​ការ​ស៊ុត​បញ្ចូល​ទី​ឆ្ងាយៗ​ពី​តំបន់​គ្រោះថ្នាក់​ជា​ជំនាញ​ល្អ​បំផុត​របស់​គាត់។ Gerrard បាន​ចូល​លេង​ឲ្យ​Liverpool បាន​៦៧១​ប្រកួត​ និង​​១១៤​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​។ កីឡាករ​ដែល​ទើប​តែ​ប្ដូរ​ទៅ​លេង​នៅ​អាមេរិក​រូប​នេះ​ធ្លាប់​ ឈ្នះ​ពាន​ជា​ច្រើន​ទាំង​លេង​នៅ​ក្លឹប​និង​ខ្លួន​ឯង​ផង​ដែរ។

០៩- James Rodriguez (Real Madrid, Columbia)


រូប​គេ​ជា​តារា​របស់​ជម្រើស​ជាតិ​កូឡុំប៊ី ​និង ម្ចាស់​ស្បែក​ជើង​មាស​ 2014 FIFA World Cup ។ James ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពេល​ខាង​មុខ ​ហើយ​ក៏​ដូច​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ។ ជំនាញ​របស់​គេ​គឺ​ការ​ប្រើ​ប្រាស់​ជើង​ទាំង​ពីរ​ និង​សមត្ថភាព​ក្នុង​ញាក់​បាល់​ដ៏​ល្អ​ផង​ដែរ។

០៨-Paul Pogba (Juventus, France)


កាល​នៅ​ក្លឹប​បិសាច​ក្រហម​ Manchester United កីឡាករ​រូប​នេះ​គ្រាន់​តែ​ជា​កីឡាករ​អង្គុយ​នៅ​កៅអី​បម្រុង​ទាំង​វ័យក្មេង​​ ប៉ុន្តែ​ពេល​ប្ដូរ​មក​ក្លឹប​យក្ស​ Juventus រូប​គេ​មាន​ទម្រង់​លេង​កើន​ឡើង​យ៉ាង​ខ្លាំង ​រហូត​ដល់​ក្លឹប​ធំៗ​ក្នុង​ពិភពលោក​ចង់​បាន​ដោយ​ចំណាយ​ខ្ពស់​កប់​ពពក​។ ​កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​ឈ្នះ​ពាន​កីឡាករ​វ័យក្មេង​ល្អ​បំផុត​ក្នុង​ 2014 FIFA World Cup ​និង​ក្លាយ​ជា​កីឡាករ​វ័យ​ក្រោម​២១​ឆ្នាំ​ល្អ​បំផុត​នៅ​អឺរ៉ុប​(Golden Boy award )។

០៧- Mesut Ozil (Arsenal, Germany)


បន្ទាប់​ពី​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​នៅ​ក្នុង​ព្រឹត្តិការណ៍​ 2010 World Cup Ozil​ បាន​ចូល​​លេង​នៅ​ក្លឹប​ Real Madrid ​ដោយ​ដណ្ដើម​ដំណែង​ជម្រើស​ដំបូង​របស់ ​KAKA ។ ខ្សែ​បម្រើ​ក្លឹប ​Arsenal ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ពូកែ​តិចនិក​បញ្ជូន​បាល់​(Assist) និង​បង្កើត​ឱកាស​ឲ្យ​មិត្ត​រួម​ក្រុម​សុត​បញ្ចូល​ទី​។នៅ​ក្លឹប​កាំភ្លើង​ធំ​រូប​គេ​ក្លាយ​ជា​កីឡាករ​នាំ​លេង​ (PlayMaker) និង​បាន​ជួយ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ឈ្នះ​ពាន ​World Cup2014​ ផង​ដែរ។

០៦-YayaToure (Manchester City, Ivory Coast)


បន្ទាប់​ពី​បាន​ចូល​លេង​ក្នុង​ក្លឹប​ Olympiakos និង Monaco រយៈពេល​ខ្លី​រូប​គេ​ក៏​បាន​ប្ដូរ​មក​លេង​នៅ​ Barcelona​តែ​មិន​ទទួល​បាន​ជោគ​ជ័យ​នោះ​ទេ។​ប៉ុន្តែ​រូប​គេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កូឌីវ័រ​(៨៣​ប្រកួត)។​បន្ទាប់​ពី​ពី​ប្ដូរ​មក​លេង​នៅ​ក្លឹប Man City រូប​គេ​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​ជា​ច្រើន។​

០៥- Luka Modric(Real Madrid, Croatia)


អតីត​តារា​របស់​ក្លឹបSpurs រូប​នេះ​លេង​នៅ​ក្លឹប​យក្ស​Real Madrid​និង​ជម្រើស​ជាតិ​ក្រូអាត។ កីឡាករ​ក៏​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កីឡាករ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​និង​ផ្លាស់​ប្ដូរ​ស្ថានភាព​បាន​ល្អ​បំផុត​អំឡុង​ពេល​ប្រកួត។ រូប​គេ​ឡើង​មក​ប្រយុទ្ធ​និង​ចុះ​ទៅ​ការ​ពារ​បាន​លឿន​បំផុត​។

០៤-Toni Kroos (Real Madrid, Germany)


គេ​អាច​និយាយ​បាន​ថា​ Kross​ ជា​កីឡាករ​ខ្សែ​បម្រើ​កណ្ដាល​ Top Class ក្នុង​ពិភពលោក។ រូប​គេ​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ទាំង​អស់​កោត​សរសើរ ​លើ​ជំនាញ​បញ្ជូន​បាល់​យ៉ាង​ល្អ​នៅ​ក្នុង​ 2014 FIFA World Cup ។ ​បន្ទាប់​ពី​ចូល​លេង​១៣០​ប្រកួត​ក្នុង​ក្លឹប​ Bayern Munich ​រូប​គេ​ក៏​ត្រូវ​បាន​ Real Madrid​ យក​មក​លេង​នៅ​អេស្ប៉ាញ​តែ​ម្ដង។

០៣- Bastian Schweinsteiger (Bayern Munich, Germany)


ក្នុង​នាម​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក​ Schweinsteiger មាន​ជំនាញ​​បញ្ជូន​បាល់​និង​តែង​តែ​ក្លាយ​ជា​កីឡាករ​នាំ​លេង​រហូត​មិន​ថា​នៅ​ក្នុង​ក្លឹប​ឬ​ជម្រើស​ជាតិ​នោះ​ទេ។​អាល្លឺម៉ង់​ចាត់​ទុក​កីឡាករ​រូប​នេះ​ជា​ខួរក្បាល​របស់​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់។

០២-Cesc Fabregas (Chelsea, Spain)


Fabregas ជា​ឈុត​យុវជន​របស់​Barcelona​មុន​ពេល​ប្ដូរ​លេង​នៅ Arsenal​នៅ​វ័យ​១៦​ឆ្នាំ​ហើយ​ក៏​ក្លាយ​ជា​ប្រធាន​ក្រុម​ក្លឹប​នេះ​តែ​ម្ដង​ក្នុង​រយៈ​ពេល​ក្រោយ​មក​ទៀត។​ជំនាញ​របស់​គេ​គឺ​បញ្ជូន​បាល់​ឲ្យ​មិត្តរួម​ក្រុម​សុត​ហ្នឹង​តែ​ម្ដង។ បច្ចុប្បន្ន​រូប​គេ​ជា​កីឡាករ​នាំ​លេង​របស់​ក្លឹប Chelsea។

០១-Andres Iniesta (Barcelona, Spain)


កីឡាករ​រូប​នេះ​លេង​ឲ្យ​ក្លឹប​ Barcelona ១៣​រដូវ​កាល​មក​ហើយ​។​ទោះ​វ័យ​ចាស់​បន្តិច​មែន​ទម្រង់​លេង​ហាក់​មិន​ស្រុត​តាម​អាយុ​នោះ​ទេ។​ពី​ដំបូង​រូប​លេង​ក្នុង​តំណែង​បម្រើ​ការពារ​ តែ​ដោយ​រូប​គេ​អាច​អភិវឌ្ឍន៍​ខ្លួន​មក​ជា​ខ្សែ​បម្រើ​យ៉ាង​ឆាប់​រហ័ស ​ហើយ​រក​គ្រាប់​បាល់​បាន​មិន​ចាញ់​ខ្សែ​ប្រយុទ្ធ​នោះ​ទេ​។​ រូប​គេ​ចូល​លេង​ឲ្យ​ Barcelona​ បាន​៥០០​ប្រកួត​មក​ហើយ​។

ចុះ​ប្រិយមិត្ត​វិញ​យល់​ស្រប​ទៅ​នឹង​កីឡាករ​ទាំង​នេះ​ជា​ខ្សែ​បម្រើ​ល្អ​ជាង​គេ​ក្នុង​ពេល​បច្ចុប្បន្ន​ឬ​អត់​? ក្រៅ​ពី​ពួក​គេ​នៅ​មាន​កីឡាករ​ណា​ខ្លះ​ទៀត?

Post a Comment

 
Top