GuidePedia

0
អ្នក​ប្រដាល់​៤​រូប នឹង​ឡើង​ប្រកួត​ដណ្ដើម​ពាន​អនុស្សាវរីយ៍​បាយ័ន​លើក​ទី​៥ សម្រាប់​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ឆ្នាំ​២០១៥។​ អ្នក​ប្រដាល់​ទាំង​៤​រូប​នោះ​រួមមាន ចាន់ ចំរើន មកពី​ក្លិប​និរោធ​មានជ័យ ,​យិន បូ​រិ​ន ក្លិប​អាស៊ី​កីឡា ,​ងួន គា ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ និង​គង់ ហ៊ូ​វ សមាគម​កីឡា​ក្រសួងការពារជាតិ។​


ពួកគេ​ទាំង​៤​នាក់​នេះ នឹង​ជួប​ប្រកួត​គ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​០៤ ខែ​កក្កដា ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ ការប្រកួត​ប្រព្រឹត្តិ​ទៅតាម​រូបមន្ត​ជា​Marathon គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត ទាល់តែ​រក​ឃើញ​ជើងឯក​ម្ចាស់​ពាន​ក្នុង​ពេល​តែមួយ។​

ការ​ប្រកួត​ចែកចេញជា​២​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​-ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​២​នាក់​ដែល​ចាញ់ ហើយ​២​នាក់​ដែល​ឈ្នះ​នោះ ត្រូវ​ឡើង​ទៅ​ជួប​គ្នា​ក្នុង​ដំណាក់កាល​ទី​២ ដែល​ជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​អនុស្សាវរីយ៍​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន។​

គួរ​បញ្ជាក់​ថា ការប្រកួត​ក្នុង​ដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​៣​ទឹក​ប៉ុណ្ណោះ​ ដោយ​ក្នុង​មួយ​ទឹក​មាន​៣​នាទី និង​ការប្រកួត​ក្នុង​ដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ​៥​ទឹកតែ​មួយ​ទឹក​វាយ​តែ​២​នាទី​ទេ។​

អ្នក​ប្រដាល់​ទាំង​៤​រូប​នេះ នឹង​ត្រូវ​ចាប់ឆ្នោត​មុន​ការប្រកួត ដែល​មិន​ដឹង​ថា​នរណា​ត្រូវ​ជួប​ជា​មួយ​នរណា​ទេ គឺ​ទាល់តែ​ដល់​ថ្ងៃ​ប្រកួត ​និង​ក្រោយពី​ចាប់ឆ្នោត​ហើយ ទើប​ដឹង​ថា​អ្នកណា​ជួប​អ្នក​ណា។ ទោះជា​យ៉ាងណា ក្នុងចំណោម​អ្នក​ប្រដាល់​ទាំង​៤​នាក់​នេះ ក៏​មាន​អ្នក​ធ្លាប់​ជួប​ប្រកួត​គ្នា​កន្លង​មក​ដែរ។

ដូចជា​ គង់ ហ៊ូ​វ គេ​ធ្លាប់​វាយ​ឈ្នះ​ យិន បូ​រិ​ន ម្ដង​ហើយ​កាលពី​ថ្មីៗ​កន្លង​មក​នេះ។ ឯ ងួន គា គេ​ធ្លាប់​វាយ​ឈ្នះ​ ចាន់ ចំរើន ​ដោយ​ពិន្ទុ កន្លងមក​ដែរ។ ងួន គា គេ​ធ្លាប់​ចូលរួម​ផ្សងសំណាង​មួយ​លើក​ហើយ ក្នុង​ការប្រកួត​ដណ្ដើម​ពាន​បាយ័ន​ទម្ងន់​៥៧​គ​.​ក្រ​កាលពី​លើក​ទី​២ តែ​មិនបាន​ជោគជ័យ ។​

ទោះជា​យ៉ាងណា​សម្រាប់​ការប្រកួត​ដណ្ដើម​ពាន​បាយ័ន​លើក​ទី​៥ ទម្ងន់​៥៧​គីឡូក្រាម​លើក​នេះ មិន​ដឹង​ថា​ធ្លាក់​ទៅលើ​នរណា​នោះ​ទេ ក្នុងចំណោម​ ចាន់ ចំរើន ងួន គា យិន បូ​រិ​ន ​និង​គង់ ហ៊ូ​វ នោះ។​

គួរ​បញ្ជាក់​ថា កាលពី​ប្រកួត​ដណ្ដើម​ពាន​បាយ័ន​ទម្ងន់​៥៧​គ​.​ក្រ ​លើក​ទី​១ ​ឆ្នាំ​២០១៥​នោះ គឺ​បាន​ទៅលើ​អ្នក​ប្រដាល់​ ជុន សាវុធ ក្លិប​ពោធិ​ជ័យ​កីឡា បន្ទាប់ពី​គេ​បាន​វាយ​ឈ្នះ ​ម៉ៅ រិទ្ធី ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។ សម្រាប់​លើក​ទី​២ បាន​ទៅលើ​ ម៉ន ភី​រម្យ​ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក្រោយពី​គេ​យកឈ្នះ​ មាស សារ៉ាក់ ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

លើក​ទី​៣ បាន​ទៅ​ រឿង សា​រ័ត្ន ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បន្ទាប់ពី​គេ​ឈ្នះ​ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​ខេត្ត​បាត់ដំបង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ និង​លើក​ទី​៤ បាន​ទៅលើ ​ម៉ន ព្រំ​ម៉ាញ​ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​គេ​យកឈ្នះ​ ឯម សារ៉ាក់ ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Post a Comment

 
Top