GuidePedia

0
វិ​រ​បុរស​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Rivaldo បាន​បញ្ជាក់​ថា ដំណើរការ​នៃ​ការ​ជ្រើស​កីឡាករ​សម្រាប់​ក្រុម​ជម្រើសជាតិ គឺ​ហេតុផល​តែមួយគត់​នាំ​ឲ្យ​ពួកគេ​ចាក​ចេញពី​ការប្រកួត Copa America ឆាប់រហ័ស​យ៉ាងនេះ។


គួរ​ឲ្យ​ដឹងថា ក្រុម​របស់​លោក Dunga​បាន​ជ្រុះ​ពី​ការប្រកួត ពេល​ពួកគេ​ទាត់​ចាញ់​ក្រុម​ជម្រើសជាតិ​ប៉ា​រ៉ា​ហ្គា​យ​នៅ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​ក្នុង​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ ជាហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការ​ឆាប់​ហាលអាវ​របស់​ពួកគេ​បែបនេះ ពិសេស​គឺ​ស្តាយ​លេង​របស់​ក្រុម​នៅពេល​គ្មាន​វត្តមាន​របស់​កីឡាករ Neymar។

ជាមួយនឹង​ការ​បញ្ចូល​ឲ្យ​លេង​នូវ​កីឡាករ​ជាច្រើន ដូចជា​កីឡាករ Ribeiro របស់​ក្លិប Everton​និង​កីឡាករ Diego Tardelli ដែល​ម្នាក់ៗ​លេង​នៅ​អារ៉ាប់​រួម និង​ចិន ត្រូវបាន​គេ​ចាត់ទុកថា គឺជា​កំហុសឆ្គង​មួយ​ដ៏​ធំ​សម្រាប់​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល។

លោក Rivaldo វ័យ​៤៣​ឆ្នាំ បាន​និយាយ​ថា គិត​មក​ទល់​នឹង​ថ្ងៃ​អង្គារ វា​មាន​រយៈពេល​១៣​ឆ្នាំ​ហើយ ចាប់តាំងពី​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល បានឈ្នះ​ពានរង្វាន់​បាល់ ទាត់​លើក​ទី​៥​របស់​ខ្លួន​។ លោក​មិន​មិនអាច​បំភ្លេច​បានទេ ពី​ពេលវេលា​ដ៏​វិសេសវិសាល​មួយ​នោះ។

លោក​បាន​បន្ត​ទៀត​ថា ប្រសិនបើ​ក្រុម​មួយ​នេះ នៅតែ​បន្ត​លេង​បែបនេះ​ទៀត ច្បាស់​ណាស់​ថា ៣០​ឆ្នាំ​ទៀត ក៏​ពួកគេ​គ្មាន​ឱកាស​ឈ្នះ​ជើងឯក​ធំ​នោះ​ដែរ​។ តើ​ឲ្យ​លោក​និយាយ​ថា កីឡាករ​បច្ចុប្បន្ន​ជាសរ​សរ​ទ្រូង​ក្រុម​ជម្រើសជាតិ​យ៉ាងម៉េច​កើត បើ​ពួកគេ​លេង​អន់​យ៉ាង​នេះនោះ​។


វិ​រ​បុរស​រូប​នេះ បញ្ជាក់​ទៀត​ថា តាម​ពិត​ទៅ​លោក​មិន​ចង់​លូក​មាត់​លូ​កក​នោះទេ ប៉ុន្តែ​នៅពេល​ឃើញ​ស្ថានភាព​ពួកគេ​បែបនេះ លោក​មិនអាច​នៅ​ទ្រាំ​មិន​និយាយស្តី​បាន​តទៅទៀត​នោះទេ។ ក្នុងករណី​ដែល​យើង​មិន​ហា​ស្តី ច្បាស់​ណាស់​ថា យើង​នៅតែ​បន្ត​ខ្មាស​គេ​ជា​រឿង​រហូត​បែបនេះ​ម្តង​ហើយ​ម្តង​ទៀត គ្មាន​ទី​បញ្ចប់​នោះទេ៕

Post a Comment

 
Top