GuidePedia

0
អ្នកចាត់ការ​ថ្មី​ក្រុម​ Real Madrid លោក​ Rafa Benitez ​បាន​​និយាយ​បញ្ជាក់​យ៉ាង​​ច្បាស់​ថ្ងៃ​នេះ​ថា​ ខ្សែ​ការពារ​ឆ្នើម​ Sergio Ramos ​មិន​ចាក​ចេញ​ពី​ក្លិប​ស្ដេច​ស​ ១០០% ហើយ​ក៏​មិន​ចាក​ចេញ​ទៅ​ចូល​រួម​ជាមួយ​​ក្លិប​​ Manchester United ដូច​ពាក្យ​ចចាមអារ៉ាម​​បាន​លើក​ឡើង​ដែរ។


​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​វ័យ​២៩​ឆ្នាំ ​​​ធ្លាប់​​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ទៅ​ Old Trafford យ៉ាង​ខ្លាំង នៅ​រដូវ​ក្ដៅ​នេះ ខណៈ​ដែល​គេ​ជឿ​ថា​នឹង​អាច​​ដោះ​ដូរ​គ្នា​ជាមួយ​អ្នកចាំទី​ David de Gea ​ទៀត​ផង​ រវាង​ក្លិប​យក្ស​ទាំង​២​នេះ។

យ៉ាងណាក្ដី លោក​ Benitez ​បាន​បញ្ជាក់​​​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ប្រកួត​ International Champions Cup ​ទល់​នឹង​ Manchester City ​នៅ​ថ្ងៃ​ស្អែក​ថា ​Ramos ​នឹង​មិន​ចេញ​ពី​ក្លិប​ឡើយ​រដូវ​ក្ដៅ​នេះ ដោយ​លោក​បាន​និយាយ​ថា៖ “Sergio Ramos គឺជា​កីឡាករ​របស់​យើង គាត់​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​សម្រាប់​យើង។ ខ្ញុំ​ចង់​ឃើញ​គាត់​ ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ជាមួយ​យើង។ ខ្ញុំ​គិត​ថា គាត់​​ជា​សមាជិក​ដ៏​សំខាន់​សម្រាប់​យើង​រដូវ​កាល​នេះ។ វា​ច្បាស់​ណាស់​សម្រាប់​រូប​ខ្ញុំ និង​ក្លិប​ គឺ​ Ramos ​នឹង​មិន​ចេញ​ពី​ក្លិប​ ១០០%”។

“ខ្ញុំ​​តែងតែ​គោរព​​ដល់​លោក​ Louis van Gaal ​ហើយ​បាល់ទាត់​​គឺជា​ពិភព​ចម្លែក​មួយ ប៉ុន្តែ​សម្រាប់​ Sergio Ramos ​នឹង​នៅ​បន្ត​ជាមួយ​យើង”។ អ្នកចាត់ការ​​សញ្ជាតិ​អេស្ប៉ាញ វ័យ​៥៥​ឆ្នាំ​បន្ថែម។

​រដូវ​កាល​មុន​ Ramos ចូល​លេង​ឲ្យ​ Real សរុប​បាន​ ៤២​ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​ ៧​គ្រាប់។ រីឯ​នៅ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ខ្សែ​ការពារ​រូប​នេះ ធ្លាប់​លេង​ឲ្យ​ឈុត​ធំ​សរុប​ ១២៨​ប្រកួត តាំង​ពី​ឆ្នាំ​២០០៥ និង​ស៊ុត​​បាន ​១០​គ្រាប់​ផង​ដែរ

Post a Comment

 
Top