GuidePedia

0
ក្រុម​បាល់ទាត់​របស់​អង់គ្លេស​ Manchester​ Untied​ បាន​យល់​ព្រម​ទទួល​សំណើ​ ទឹក​ប្រាក់​ចំនួន​៦៥​លាន​អឺរ៉ូ​ (ជាង​៧១​លាន​ដុល្លារ​អាមេរិក​)​ ពី​ក្រុម​ Paris ​Saint-Germain​ សម្រាប់​ការ​នាំ​យក​ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​ Angel Di​ Maria​ ទៅ​លេង​នៅ​បារាំង។​ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ France Football។


ក្នុង​នោះ​ នាយក​ប្រតិបត្តិ​របស់​ក្រុម​បិសាច​ក្រហម​ លោក​ Ed Woodward ​បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ ជំនួយ​ការ​របស់​ប្រធាន​ក្លឹប​របស់​ PSG​ លោក​ Olivier Letang​ ទាក់ទង​នឹង​ការ​ឲ្យ​តម្លៃ​ខ្លួន​ចុង​ក្រោយ​ ដើម្បី​ទិញ​អតីត​កីឡាករ​របស់​ Real Madrid​ រូបនេះ។​ ចុងក្រោយ​ប្រភព​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ PSG​ នឹង​ចុះ​កុងត្រា​យក​ Angel ​Di Maria​ ទៅ​លេង​ឲ្យ​បាន​មុន​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ គឺ​មាន​ន័យ​ថា​ ពួកគេ​នឹង​នាំ​យក​ Di Maria​ មក​នៅ​ថ្ងៃ​សុក្រ​នេះ។​

ទន្ទឹមគ្នា​នោះ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា​ Di Maria​ ទើប​តែ​លេង​ឲ្យ​ Manchester​ Untied​ បាន​មួយ​រដូវ​កាល​តែ​ប៉ុណ្ណោះ​ ជាមួយ​នឹង​តម្លៃ​ខ្លួន​ជាប់​ជា​ប្រវត្តិសាស្ត្រ​របស់​អង់គ្លេស​ គឺ​៥៩.៧​លាន​ផោន​ ស្មើ​នឹង​ជាង​៩៣​លាន​ដុល្លារ​អាមេរិក​ ដូច្នេះ​សូម​ចាំ​មើល​ទៅ​មើល​ថា​ ទម្រង់​លេង​របស់​គេ​នឹង​ទៅ​ជា​យ៉ាង​ណា​វិញ​ ក្រោយ​ពេល​ផ្លាស់​ប្ដូរ​ទៅ​លេង​នៅ​ក្លឹប​ថ្មី!

Post a Comment

 
Top