GuidePedia

0
Manchester City ​កំពុង​ចរចា​ទិញ​កីឡាករ Kevin De Bruyne ​ពី​ក្រុម​ Wolfsburg ​ក្នុង​តម្លៃ​ខ្លួន​៤០​លាន​ផោន (៦២​លាន​ដុល្លារ​) ប៉ុន្តែ​​​ខាង​ក្លិប​នៅ​អាល្លឺម៉ង់​ ទារ​ថ្លៃ​ដល់​ទៅ ​៥០​លាន​ផោន (ប្រហែល​៧៨​លាន​ដុល្លារ​)។


បន្ទាប់​ពី​ខក​ចិត្ត​មិន​អាច​នាំ​មក​កីឡាករ Paul Pogba ​ពី​ក្រុម Juventus ​បាន ពេល​នេះ Man City ​កំពុង​តែ​បង្វែរ​ទិស​ដៅ​ទៅ​រក​កីឡាករ De Bruyne វិញ ដោយ​ដាក់​តម្លៃ​ខ្លួន​៤០​លាន​ផោន​ក្នុង​កុងត្រា​រយៈ​ពេល​៥​ឆ្នាំ។ ទោះ​ជា​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាង​នេះ​ក្ដី ខាង​ក្លិប​នៅ​អាល្លឺម៉ង់​ Wolfsburg ​មិន​ទាន់​យល់​ព្រម​លក់​ឱ្យ​នោះ​ទេ ដោយ​ទា​រ​​ថ្លៃ​​ថែម​១០​លាន​ផោន​ទៀត ទើប​អាច​លក់​ឱ្យ​បាន ព្រោះ​ថា​ពួកគេ​ទើប​តែ​ទិញ​កីឡាករ​រូប​នេះ​ពី Chelsea ​មក​កាល​ពី​រដូវ​កាល​មុន​នេះ​ទេ។

ប្រសិន​បើ​ក្រុម​មេឃ​ខៀវ Man City ​ព្រម​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​ក្មេង​ខាង​លើ​មែន​ក្នុង​តម្លៃ​ចន្លោះ ៤០ ទៅ ៥០​លាន​ផោន​មែន​ នោះ​ក្លិប Wolfsburg ​ពិត​ជា​ចំណេញ​ច្រើន​មែន​ទែន ព្រោះ​ថា​ពួកគេ​ទិញ​កីឡាករ​សញ្ជាតិ​បែលហ្សិក​រូប​នេះ​ពី Chelsea ​មក​ក្នុង​តម្លៃ​តែ​១៨​លាន​ផោន​ប៉ុណ្ណោះ។

យុវជន​ឆ្នើម​ខាង​លើ ទើប​តែ​បាន​លេង​ក្នុង​ក្របខ័ណ្ឌ Bundesliga ​ជាមួយ​ក្រុម Wolfsburg ​បាន​មួយ​រដូវ​កាល​ទេ ប៉ុន្តែបាន​ក្លាយ​ជា​កីឡាករ​ដែល​បញ្ជូន​​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ច្រើន​ជាង​គេ ២០​គ្រាប់ និង​រក​គ្រាប់​បាល់​ដោយ​ខ្លួន​ឯង​បាន​១០​គ្រាប់​ផង​ដែរ៕

Post a Comment

 
Top