GuidePedia

0
​ដើម្បី​ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​អ្នក​គាំទ្រ​ និង​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​ក្នុង​ការ​ចូល​រួម​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​កម្ពុជា​សហព័ន្ធ​​កីឡា​បាល់ទាត់​​កម្ពុជា ​(​FFC )​ បាន​ត្រៀម​​សំបុត្រ​ចំនួន​ជាង​៥​ម៉ឺន​សន្លឹក​ដើម្បី​​ទិញ​​ចូល​​ទស្សនា​ការ​ប្រកួត​នា​​វេលា​ល្ងាច​ស្អែក​នេះ​។​


​ព្រឹតិ្តការណ៍​នៃ​ការ​​ប្រកួត​​បាល់ទាត់​​ពានរង្វាន់​​ពិភពលោក​​ឆ្នាំ​២០១៨​វគ្គ​​បឋម​​នៃ​​តំបន់​​អាស៊ី​​ជុំ​​ទី​​២​​ជើ​ង​​ទី​​១​​ ឆ្នាំ២០១៥ ​រវាង​​ក្រុម​​ជម្រើស​​ជាតិ​​កម្ពុជា​​ប៉ះ​​ក្រុម​​ជម្រើស​​ជាតិ​​​សិង្ហ​បុរី​នា​​​​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​​១១​​ ខែ​​មិថុនា ​ឆ្នាំ​២០១៥ ​ស្អែក​នេះ​​នៅ​​ពហុ​កីឡដ្ឋាន​​ជាតិ​​អូឡាំពិក​​កម្ពុជា​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​។​

ចំពោះ​តម្លៃ​សំបុត្រ​ទាំង​៥៥,០០០​សន្លឹក​ដែល​សហព័ន្ធ​បាល់ទាត់​​កម្ពុជា​បាន​នឹង​កំពុង​ដាក់​លក់​សម្រាប់​ចូល​ទស្សនា​ការ​ប្រកួត​លើក​ដំបូង​របស់​កម្ពុជា​នៅ​ក្នុង​ពូល​E ​នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ចែក​ចេញ​ជា​៤​ប្រភេទ​គឺ ​តម្លៃ​៣ម៉ឺនរៀល,​ ២ម៉ឺនរៀល​, ​១ម៉ឺនរៀល ​និង​៥,០០០រៀល​។​

ជាមួយគ្នានេះកាល​ពី​ថ្ងៃ​ទី​០៨ ​ខែ​មិថុនា​សហព័ន្ធ​​​កីឡា​បាល់ទាត់​​​កម្ពុជា ​​(FFC) ​បាន​ចេញ​ក្តី​ប្រ​កាស​​ដោយ​មិន​​ទទួល​ស្គាល់​​ចំពោះ​​សំបុត្រ​​ទាំង​ឡាយ​​ណា​​ដែល​​បាន​​ដាក់​លក់​​ក្រៅ​​ពី​​ពហុកីឡ​ដ្ឋាន​​ជាតិ​​អូឡាំពិក​។ ​​នៅ​ក្នុង​សេចក្តី​ប្រកាស​នោះ​ក៏​បាន​បញ្ជាក់​ថា​អ្នក​​​ដែល​​​ទិញ​​​សំបុត្រ​​នៅ​​​ក្រៅ​​​​ពហុកីឡដ្ឋាន​​ជាតិ​អូឡាំពិក​​សហព័ន្ធ​​មិន​​ទទួល​​ខុស​​​ត្រូវ​​ឡើយ​​​៕​

Post a Comment

 
Top