អ្នកចាត់ការ Luis Enrique ដែលជួយឲ្យក្រុម FC Barcelona លើកពាន៣រដូវកាលនេះ បានបន្តកុងត្រាដល់ឆ្នាំ២០១៧ ជាមួយក្លិបជើងឯកអឺរ៉ុប៥សម័យកាល កាលពីយប់មិញ។
បុរសសញ្ជាតិអេស្ប៉ាញ វ័យ៤៥ឆ្នាំ ដែលទើបតែឡើងដឹកនាំក្រុម Barca រដូវកាលដំបូង បានជួយឲ្យអ្នកមានបុណ្យឈ្នះពាន UEFA Champions League, La Liga និង Copa del Rey កាលពីរដូវកាល២០១៤/១៥។
លោក Enrique បានប្រាប់ដល់វិបសាយក្លិប Barcelona ថា៖ “គ្មានអ្វី ធ្វើឲ្យខ្ញុំសប្បាយចិត្តជាងនេះទៀតទេ! កាលពីឆ្នាំមុន យើងជួបការលំបាកខ្លះៗ ប៉ុន្តែទីបំផុតយើងអាចទទួលបានលទ្ធផលដ៏អស្ចារ្យ។ យើងពិតជារំភើបយ៉ាងខ្លាំង ដែលបានឈ្នះពានទាំងអស់នេះ”។
Luis Enrique ឡើងកាន់តំណែងអ្នកចាត់ការក្រុម Barca កាលពីដើមរដូវកាល២០១៤/១៥ ដោយជំនួសតំណែងលោក Tata Martino ហើយរដូវកាលដំបូង បុរសរូបនេះពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយជួយឲ្យក្រុមលើកពាន៣ ដូចដែលលោក Pep Guardiola ធ្លាប់ធ្វើបានម្ដងដែរ កាលពី៦ឆ្នាំមុន៕

Post a Comment