GuidePedia

0
កីឡាករ Dani Alves ​បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​ជាមួយ​ក្រុម Barcelona ​២​ឆ្នាំ​ទៀត ទោះ​ជា​មាន​ក្លិប​ធំ​ៗ​ដូចជា Manchester United , PSG ​និង​ AC Milan ​ចង់​បាន​រូប​គេ​យ៉ាង​ណា​ក៏​ដោយ។


កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន Alves ​ធ្លាប់​បាន​និយាយ​ថា​ខ្លួន​នឹង​ចេញ​ពី​ក្រុម​អ្នក​មាន​បុណ្យ​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ដោយ​អស់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០​ ខែ​មិថុនាខាង​មុខ។​ ដោយ​ឡែក ក្រោយ​​ពី​​បាន​ជួយ​ក្រុម​លើក​ពាន​៣​ក្នុង​មួយ​រដូវ​កាល​មក ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​បែរ​ជា​ប្ដូរ​ចិត្ត​វិញ​ហើយ​បន្ទាប់​ពី​​មាន​អ្នក​គាំទ្រ​មិន​ចង់​ឱ្យ​រូប​គេ​ចេញ ហើយ​​ខាង​ក្លិបបាន​​បន្ត​កុងត្រា​ឱ្យ​គេ​ ២​ឆ្នាំ​ទៀត។

ចំពោះ​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​នេះ​ដែរ គឺ​មាន​ន័យ​ថា​កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​នឹង​ទទួល​បាន​ប្រាក់​៤,៥​លាន​ផោន​ (៦,៩២​លាន​ដុល្លារ​អាមេរិក) ដដែល​ក្នុង​រយៈ​ពេល​១​រដូវ​កាល​ ដោយ​មិន​គិត​​ប្រាក់​លើក​ទឹក​ចិត្ត​និង​លុយ​បន្ថែម​អ្វី​ទៀត​ទេ។


អតីត​កីឡាករ Sevilla ​ខាង​លើ​នេះ​ ផ្លាស់​មក​ Barca ​នៅ​ឆ្នាំ​២០០៨ ​និង​បាន​ជួយ​ក្រុម​មួយ​នេះ​បាន​ច្រើន​មែន​ទែន​ក្នុង​​នាម​ជា​ខ្សែ​ការពារ ពោល​គឺ​ La Liga ​៥​សម័យ , Copa del Rey ​៣​សម័យ , Spanish Super Cup ​៤​សម័យ , UEFA Champions League ​៣​សម័យ , UEFA Super Cup ​២​សម័យ​និង FIFA Club World Cup ​២​សម័យ ៕

Post a Comment

 
Top