GuidePedia

0
ប្រទេសអង់គ្លេសបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២២ ប្រសិនបើមានការកែប្រែពីប្រទេសក្នុងតំបន់ អាស៊ីកាតាវិញនោះ ជុំវិញបញ្ហាពុករលួយនាពេលអំឡុងបោះឆ្នោត នេះបើតាមការលើក ឡើងរបស់លោក John Whittingdale អគ្គលេខាធិការក្រសួងវប្បធម៌ អង់គ្លេស ថ្លែងប្រាប់ Sky News យប់មិញនេះ ។


លោក John បានបន្ថែមទៀតថា អង់គ្លេសមានសមត្ថភាពគ្រប់ក្នុងការធ្វើម្ចាស់ផ្ទះ World Cup 2022 ប្រព័ន្ធសន្តិសុខ ស្តាត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីធ្វើម្ចាស់ផ្ទះនៃយុទ្ធនាការដែលមានរយៈពេល៤ឆ្នាំម្តងនេះ ខណៈដែលប្រទេស នៅតំបន់អឺរ៉ុបមួយនេះបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅពេលដេញថ្លៃធ្វើ ម្ចាស់ផ្ទះ World Cup 2018 ដោយបានចាញ់ រុស្ស៊ី ។

ថ្លែងក្នុងកិច្ចប្រជុំជាបន្ទាន់នៅក្នុងទីក្រុង Zurich ប្រទេសស្វីសយប់មិញនេះលោក John ក៏បានបញ្ជាក់ដែរថា “យើងបានទទួលការឯកភាពជាច្រើនក្នុងការ ធ្វើម្ចាស់ផ្ទះ World Cup 2022 ពីប្រទេសនៅក្នុងតំបន់ និងមន្រ្តីធំៗ ជាច្រើនមក ពីសហព័ន្ធនានាដែលធ្វើឡើងក្រោមរូបភាព ស្របច្បាប់ ស្របពេលដែល អតីតកីឡាករឆ្នើមរបស់យើងគឺលោក David Beckham ក៏បានធ្វើការរិះគន់ចំពោះរឿងអាស្រូវពុករលួយដូចគ្នា” ។


គួរបញ្ជាក់ដែរថា ការស្នើសុំធ្វើម្ចាស់ផ្ទះ World Cup ជាលើកទី២ គឺត្រូវបានធ្វើឡើង បន្ទាប់ពីតុលាស្វីស និង FBI របស់ អាម៉េរិកបានកំពុងតែសើរើ និងវែក មុខមន្រ្តី៧រូបផ្សេងទៀតដែលមានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងពេលបោះ ឆ្នោត២សម័យកាលនេះដែលមានទឹកប្រាក់ប្រហែល១៥០លានដុល្លារ និងក្រោយការប្រកាសលាលែងពីតំណែងប្រធាន FIFA របស់លោក Sepp Blatter ។

អង់គ្លេសធ្លាប់បានធ្វើម្ចាស់ផ្ទះ World Cup ម្តងកាលពីឆ្នាំ១៩៦៦ ហើយក៏ជា ពេលដែលប្រទេសនេះឈ្នះ World Cup លើកដំបូងផងដែរ ក្រោយប្រកួត ឈ្នះជម្រើសជាតិអាល្លឺម៉ង់ ៤-២ ក្នុងនាទី បន្ថែមនៅវគ្គផ្តាច់ព្រ័ត្រ ៕

Post a Comment

 
Top