GuidePedia

0
ក្រុមអត្តពលិក កីឡាជម្រើសជាតិកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៥នេះ នឹងត្រូវចេញយុទ្ធនាការ លក្ខណៈទ្រង់ទ្រាយធំ ក្នុងការចូលរួមប្រកួតកីឡា SEA Games លើកទី២៨ នៅប្រទេសសិង្ហបុរី បន្ទាប់ពីព្រឹត្តិការណ៍ ប្រចាំតំបន់អាស៊ាន ដែលធ្វើឡើង ២ឆ្នាំម្ដងនេះ ទើបតែសម្ពោធ បើកការប្រកួតជាផ្លូវការ កាលពី យប់មិញ ។


យោងតាមការកាលបរិច្ឆេទការប្រកួត ដែលកំណត់ ដោយម្ចាស់ផ្ទះសិង្ហបុរី បានបញ្ជាក់ឲ្យដឹងថា អត្តពលិកជម្រើសជាតិកម្ពុជា ដែលត្រូវថ្ងៃនេះ មានរហូតដល់ ទៅ១៤ប្រភេទកីឡាឯណោះ រួមមានក្រុមអត្តពលិកកីឡាប៉េតង់, សីប៉ាក់តាក្រ ឬសីឈិនឡូន, ទូកប្រពៃណី, វូស៊ូ, យូដូ, ប្រដាល់, វាយកូនបាល់, អត្តពលកម្ម, កាយសម្ព័ន្ធ, ហែលទឹក, ទ្រីយ៉ាត្លុង, បាល់បោះ, វាយសី, និងក្រុមអត្តពលិកបាល់អោបកម្ពុជា ។

ការចេញយុទ្ធនាការព្រមៗគ្នាបែបនេះ គឺក្ដីសង្ឃឹមរបស់អត្តពលិក ក្នុងការស្វែងរកមេដាយ ជូនប្រទេសជាតិកម្ពុជា ខណៈពេលនេះ កម្ពុជានៅមិនទាន់ទទួល បាន មេដាយអ្វី ១គ្រឿងនៅឡើយ ។ ប៉ុន្ដែសម្រាប់អត្តពលិកទាំង ១៤ប្រភេទខាងលើ មានប្រភេទកីឡាមួយចំនួនប៉ុណ្ណោះ ដែលកម្ពុជា មានសង្ឃឹមឈ្នះមេដាយ ដូច ជាអត្តពលិកកីឡាប៉េតង់, សីប៉ាក់តាក្រ និងក្រុមកីឡាករ វាយសីជាដើម ។

គួរបញ្ជាក់ថា មុនម្ចាស់ផ្ទះសិង្ហបុរី រៀបចំពិធីបើកការប្រកួតកីឡា SEA Games លើកទី២៨ជាផ្លូវការ កាលពីយប់ថ្ងៃទី០៥ ខែមិថុនាកន្លងទៅនេះ ក្រុមអត្តពលិក កីឡាជម្រើសជាតិកម្ពុជា ៣ប្រភេទកីឡា ក៏បានធ្វើការប្រកួត ជាបន្ដបន្ទាប់ផងដែរ ប៉ុន្ដែពុំទទួលបាន លទ្ធផលអ្វីឡើយ ក្នុងនោះមាន ក្រុមកីឡាករវាយកូនឃ្លីលើតុ និងកីឡាគុនដាវ រីឯក្រុមកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជាវិញ បានទទួល ៣ពិន្ទុហើយ សម្រាប់មួយបើកឆាកពូលA នៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ាននេះបន្ទាប់ ពីប្រកួតឈ្នះក្រុម U-23ហ្វីលីពីន ក្នុងលទ្ធផលបច្ចេកទេស ៣-១ ហើយនៅថ្ងៃទី០៦ ខែមិថុនានេះ ក្រុម U-23កម្ពុជា ក៏នឹងបន្ដជួបក្រុម U-23ឥណ្ឌូនេស៊ីមួយប្រកួត ទៀតផងដែរ ៕

Post a Comment

 
Top